ឃើញ​ស្រវឹង​ហៅ​មក​ដេក​ផ្ទះ ដូចយកមកឲ្យរំលោភ​ប្អូនស្រីខ្លួន

កំពង់ចាម: កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃឈរ បានធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទរំលោភ​សេពសន្ថវៈ លើ​ប្អូនស្រី​មិត្តភក្តិ ពេល​ស្រវឹង​។

ហេតុ​​ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​២ រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤ខែធ្នូ ឆ្នាំ​២០១៥​នៅ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ វ៉ី​ត អ៊ី​ម ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ។ ចំណែក​ស្រីរងគ្រោះ​ឈ្មោះ​(​ស​-​ន​)​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយគ្នា​។​

​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ បងប្រុស​បង្កើត​របស់​នាងមានឈ្មោះ​កេ​ត លី អាយុ​២០​ឆ្នាំទៅ​ផឹកស្រា​ជាមួយ​មិត្តភក្ដិ នៅ​ភូមិ​ឃុំ​ជាមួយគ្នារហូតដល់​យប់​ជ្រៅ​បន្តិច​បងប្រុស​របស់​នា​ង​(​ស​-​ន​) បាន​ត្រឡប់មកផ្ទះ​វិញដោយមាន​ឈ្មោះ​វ៉ី​ត អ៊ី​ម ជា​ពួកម៉ាក​នៅក្នុង​ភូមិ​ជាមួយគ្នា ក្នុង​សភាព​ស្រវឹងស្រាដូចគ្នា បានមក​ដេក​នៅផ្ទះ​របស់​នាង​។​

​ចំណែក​ឪពុកម្តាយ​បង្កើត​របស់​នាង បាននាំគ្នា​ទៅ​ដេក​នៅ​សំយាបផ្ទះ​ចំហៀងខាងត្បូង​។ នាង​(​ស​-​ន​)​បាន​បន្តថា នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ ឈានចូលថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នៅពេល​បងប្រុស​របស់​នាង​ដេកលក់ ស្រាប់តែឈ្មោះ​វ៉ី​ត អ៊ី​ម បាន​បើក​មុង​ចូលដេក​ជាមួយ​នាង ហើយ​ចាប់​ខ្ទប់មាត់​ធ្វើសកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​រូបនាង រហូត​បានសម្រេច ហើយ​ជនសង្ស័យឈ្មោះ​វ៉ី​ត អ៊ី​ម​ក៏​ចុះដី​គេចខ្លួនបាត់ នាង​ក៏​អង្គុយ​យំ​រហូតដល់​ម្តាយ​ឪពុកនាង ដែល​នៅ​ដេក​សំយាបផ្ទះ​លឺ​មក​សួរ​នាង​។​

​ក្រោយពី​ទទួល​បណ្តឹង​ហើយ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​តាមរក​ជនសង្ស័យ​ឈ្មោះ​វ៉ី​តអ៊ី​ម​ហើយ​បានឃើញ​នៅ​ចំណុច​វាលស្រែ ក្រោយ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយណ៍​ស្រុកព្រៃឈរ ក៏បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​។​

​ជនសង្ស័យ​ឈ្មោះ​វ៉ី​ត អ៊ី​ម​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ចាប់រំលោភសេពសន្ថវៈ​លើ​រូបនាង​(​ស​-​ន​)​កាលពី​យប់មិញ​មែន​។​ជនសង្ស័យ​ត្រូវបានឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​បំពេញ​សំណុំ​ឯកសារតាម​នីតិវិធី​៕​

ឃើញ​ស្រវឹង​ហៅ​មក​ដេក​ផ្ទះ ដូចយកមកឲ្យរំលោភ​ប្អូនស្រីខ្លួន