ថ្ងៃ​នេះ​​ សហព័ន្ធ​ E-Sports កម្ពុជា​ជាប់​​ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​​ E-Sports អន្តរជាតិ​

ថ្ងៃ​នេះ​​ សហព័ន្ធ​ E-Sports កម្ពុជា​ជាប់​​ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​​ E-Sports អន្តរជាតិ​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC)​បាន​ត្រូវ​សមាជិក​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ (IeSF) ​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​សមាជិក​ពេញ​របស់​ខ្លួន​ដែល​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​សុក្រ​ ទី​៤​ ខែ​ធ្នូ​នេះ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

 

ថ្ងៃ​នេះ​​ សហព័ន្ធ​ E-Sports កម្ពុជា​ជាប់​​ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​​ E-Sports អន្តរជាតិ​

លោក លន់ សាម៉ឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​មហា​សន្និបាត​ប្រចាំ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ នៅ​ទី​ក្រុង​ សេអ៊ូល​ ប្រទេស​កូរ៉ខាង​ត្បូង​បាន​ប្រាប់​មុន​នេះ​បន្តិច​ថា សមាជិក​ទាំង​អស់​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ដែល​បាន​ចូល​រួម​ក្នុង​មហាសន្និបាត​ប្រចាំ​​បាន​បោះ​ឆ្នោត​ឲ្យ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​សុក្រ​ ទី​៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ។

 

លោក​បន្ថែម​ថា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​បន្ថែម​ថ្មី​នេះ​ ​មាន​ប្រទេស​​ចំនួន​៦​ប្រទេស​គឺ​កម្ពុជា​ ប្រេស៊ីល​ អៀរឡង់​ អ៊ីតាលី​ ម៉ាឡេស៊ី​ និង​អាហ្សង់ទីន​ ប៉ុន្តែ​ជាប់​បាន​តែ​៤​ប្រទេស​ប៉ុណ្ណោះ​គឺ​កម្ពុជា ប្រេស៊ីល​ ម៉ាឡេស៊ី​ និង​អាហ្សង់ទីន​ ខណៈ​ប្រទេស​អៀរឡង់​ និង​អ៊ីតាលី​ត្រូវ​បំពេញ​​បែប​បទ​បន្ថែម​ទៀត។

 

ព័ត៌មាន​ពិស្តារ​បន្ថែម​ទៀត Sabay នឹង​ផ្តល់​ជូន​ជា​បន្ត​បន្ទាប់​ទៀត៕

ថ្ងៃ​នេះ​​ សហព័ន្ធ​ E-Sports កម្ពុជា​ជាប់​​ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​​ E-Sports អន្តរជាតិ​

 

 

ថ្ងៃ​នេះ​​ សហព័ន្ធ​ E-Sports កម្ពុជា​ជាប់​​ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​​ E-Sports អន្តរជាតិ​លោក លន់ សាមឌី (ជួរ​ក្រោយ​ខាង​ឆ្វេងទី១)​ថត​ជា​មួយ​សមាជិក​ IeSF

 

អត្ថបទ៖ ជាន ចាន់រ៉ា​

  • ថ្ងៃ​នេះ​​ សហព័ន្ធ​ E-Sports កម្ពុជា​ជាប់​​ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​​ E-Sports អន្តរជាតិ​已关闭评论
  • 214 views
  • Hide Sidebar
    A+
Publish on:2015/12/04  Category:កីឡា