នគរបាលប៉ុស្តិ៍ផ្សារដើម ថ្កូវចាប់ចោរឆក់ទូរស័ព្ទម្នាក់ ក្រោយធ្វើសកម្មភាព ១០ខែកន្លងទៅ

ភ្នំពេញ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះ ជាម្ចាស់ទូរស័ព្ទ ប្តឹងចូលនគរបាលប៉ុស្តិ័ផ្សារដើមថ្កូវ ករណីជនសង្ស័យឆក់ទូរស័ព្ទដៃ កាលពីវេលាម៉ោង ៥នឹង ៣០នាទី ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥ តាមផ្លូវលេខ ២៧១ ក្នុងក្រុមទី ៤៤ ភូមិ ០៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ លុះមកដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិ១ ក្រុម២ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពីគេចខ្លួនអស់រយៈពេល ប្រមាណ១០ខែកន្លងមក ។

បើតាមជនរងគ្រោះឈ្មោះ ខេង ប៊ុនធន ភេទប្រុស បានអោយដឹងថា ខណៈដែលខ្លួនជិះម៉ូតូមកផ្ទះ ពេលមកដល់ចំណុច កើតហេតុត្រង់ផ្លូវលេខ ២៧១ ក្នុងក្រុមទី ៤៤ ភូមិ ០៧ សង្កាត់ផ្សារដើមថ្កូវ បានឈប់ម៉តូទីនោះ ហើយបានលើកទូរសព្ទ័និយាយ ពេលកំពុងនិយាយនោញ  ស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទ័បាន រួចគេចខ្លួនបាត់តែម្តង ។

សមត្ថកិច្ចប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ អ៊ុ ចន្នី ភេទប្រុស អាយុ ២៨ឆ្នាំ នេះជាមុខសញ្ញាចាស់ដែលទើបកំណត់មុខសញ្ញាបានហើយខាងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនភ្លាមៗតែម្ដង រួចនាំយកមកប៉ុស្ដ ធ្វើការសួរនាំក្រោយមកជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្ដពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងធ្វើការសួរនាំដើម្បីកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជាធានី ដោះស្រាយតាមនិតិវិធី។

នគរបាលប៉ុស្តិ៍ផ្សារដើម ថ្កូវចាប់ចោរឆក់ទូរស័ព្ទម្នាក់ ក្រោយធ្វើសកម្មភាព ១០ខែកន្លងទៅ

នគរបាលប៉ុស្តិ៍ផ្សារដើម ថ្កូវចាប់ចោរឆក់ទូរស័ព្ទម្នាក់ ក្រោយធ្វើសកម្មភាព ១០ខែកន្លងទៅ