សាលារាជធានីភ្នំពេញ កំពុងមមាញឹក រៀបចំសោភ័ណភាព ត្រៀមបើក កិច្ចប្រជុំសភាអាស៊ី

ភ្នំពេញ៖ ដើម្បីត្រៀមលក្ខណៈ សម្រាប់កិច្ចប្រជុំសភាអាស៊ី APA ដែលនឹងឈានចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនោះ អាជ្ញាធរភ្នំពេញ បាននិងកំពុងរៀបចំសោភ័ណភាព នៅជុំវិញតំបន់នៃកិច្ចប្រជុំ ខណៈកិច្ចប្រជុំនឹងធ្វើឡើង នៅសណ្ឋាគារសុខារេស៊ីដង់ ត្រើយម្ខាង។

គេហទំព័រហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កិច្ចប្រជុំសភាអាស៊ី APA ដែលមាន ៥០ប្រទេសចូលរួម នឹងប្រារព្ឋឡើងនៅថ្ងៃទី៧-១២ខែធ្នូ ហើយមន្ទីរសាធារណការរាជធានី បាននិងកំពុងរៀបចំនៅតំបន់សំខាន់ៗ ទាំងនោះជាបណ្តើរៗហើយ។

មន្ទីរសាធារណការរាជធានី បានប្តូរអំពូលដាច់នៅស្ពានជ្រោយចង្វា ផ្លូវភ្លោះមេគង្គ និងផ្លូវច្រាំងទន្លេ ចាប់ពីស្ពានដល់សណ្ឋាគារ កាត់ស្មៅ និងថែទាំស្រោចទឹកសួនជ្រោយចង្វា សួនព្រហ្មបាយ័ន និងសួនកួចកាណុង , កាត់ស្មៅស៊ុបទ្រុបគល់ស្ពានជ្រោយចង្វា, លាងសំអាតដីនៅផ្លូវច្រាំងទន្លេ និងស្ពានជ្រោយចង្វា , លាបស្ពិចត្រូនៅខឿនច្រាំងទន្លេ៕