តុលា​ការឃុំ​ខ្លួ​អតីត​ចាងហ្វាង​ផលិតកម្ម​សំឡេង​អមតៈ ករណី​រួមភេទ​ជាមួយ​អនីតិជន ឆបោក និង​គំរាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​

ភ្នំពេញ:  លោក​វ៉ា សុ​ម៉ា​រិ​ទ្ធ អាយុ ៤១​ឆ្នាំ អតីត​ចាងហ្វាង​ផលិតកម្ម​សំឡេង​អមតៈ ដែល​ជាប់ចោទ​ពីបទ រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥​ឆ្នាំ ឆបោក និង​គំរាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ត្រូវបាន​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​។​
 
​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយបាន​ទទួលបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការរង​កណ្តា​លន​គ​របាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​បណ្តោយ​ដងផ្លូវ ជិត​ផ្សារ​ឈូក​មាស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ វ៉ា សុ​ម៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ អតីត​ចាងហ្វាង​ផលិតកម្ម​សំឡេង​អមតៈ មាន​ស្រុកកំណើត​ភូមិ​ចំការចេក ឃុំ​ផ្ទះ​បឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​D៩ ផ្លូវ​លេខ​១CC ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​លោក​វរសេនីយ៍ទោ ប៊ុត សត្យា បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោកស្រី ស៊ុំ វណ្ណ​នី ព្រះរាជអាជ្ញារ​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ​១៩៧ អ​.​យ​.​ឃ ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ចោទ​ពីបទ រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥​ឆ្នាំ ឆបោក និង​គំរាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​បណ្តឹង​របស់​ឈ្មោះ អ៊ុក ដាវី ភេទ​ស្រី អាយុ ៣៨​ឆ្នាំ​៕​

តុលា​ការឃុំ​ខ្លួ​អតីត​ចាងហ្វាង​ផលិតកម្ម​សំឡេង​អមតៈ ករណី​រួមភេទ​ជាមួយ​អនីតិជន ឆបោក និង​គំរាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​