គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤​ធ្នូ ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​២០​នាក់​

ភ្នំពេញ:  នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​ចំនួន ១២​លើក យប់ ៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់ ១២​នាក់ (​ស្រី ២​នាក់​) របួសស្រាល ៨​នាក់ (​ស្រី​ម្នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២០​នាក់ (​យប់ ១៥​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង យាន​ផ្សេងៗ ៣​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។​
​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ៨​លើក បត់​គ្រោះថ្នាក់ ២​លើក និង​មិន​គោរព​សិទ្ធ ២​លើក ៕