ថតរូប​អាពាហ៍ពិពាហ៍​សារជាថ្មី ក្រោយ​រៀបការ ៧០ ឆ្នាំ​

សម្រាប់​លោកតា Wang Deyi និង លោកយាយ Cao Yuehua អ្នក​ទាំងពីរ​ប្រហែលជា​មិនអាច​ចងចាំ រាល់​គ្រប់​អនុស្សាវរីយ៍​នៃ​ចំណងអាពាហ៍ពិពាហ៍រ​យៈ​ពេល ៧០ ឆ្នាំកន្លងមក​នេះ​ទេ តែ​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​ទៅវិញ ទៅមក​នៅតែ​ដិតដាម​ជា​ឋិតថេរ​ក្នុង​បេះដូង​អ្នក​ទាំងពីរ។

គូ​ស្វាមីភរិយា​អាយុ ៩៨ ឆ្នាំ បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ៧០ កាលពី​ថ្មីៗ​នេះ ដោយបាន​ថតរូប អាពាហ៍ពិពាហ៍​សារជាថ្មី​ម្តងទៀត ដោយមាន​ជំនួយ​ពី​កូនប្រុស​ទាំង ៤ ដែល​កូនពៅ​របស់​ពួកគាត់​ទាំងពីរ​ឈាន ចូល​វ័យ ៦០ ឆ្នាំ នៅ​ឆ្នាំនេះ។

​សម្តី​ពិត​ចេញពី​មាត់​កូនប្រុស​មា្ន​ក់​ក្នុងចំណោម​កូនប្រុស​ទាំង​បួន​បាន​និយាយថា លោក​ទាំង​ពីរបាន រស់នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​ដ៏​លំបាកលំបិន​ជាច្រើន តែ​ពួកគាត់​មិនដែល​មានចិត្ត​ឈប់​ស្រឡាញ់គ្នា ម្តងណា​ឡើយ ។ ចុះ​តើ​ប្រិយមិត្ត​អ្នកអាន​ជឿជាក់​លើ​រឿងរ៉ាវ​ស្នេហា​ពិត​នេះ​ទេ? ​ថា​វរិ​ទ្ធ​

Related