នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​លួច​ម៉ូតូ​គេ នៅក្នុង​ក្រុង​បាន​លុង​

​ខេត្តរតនគិរី​៖ នគ​បាល​ប៉ុ​ស្ថ៍​សង្កាត់​ឡា​បាន​សៀក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​៦​និង ៣០​នាទី ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ស្ថិតនៅ​ក្នុងភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ​។ យោងតាម​របាយការណ៍​ប៉ុ​ស្ថិ៍​នគ​បាល​សង្កាត់​ឡា បាន​បាន​បញ្ជាក់ថា ម៉ូតូ​ដែល​ជនសង្ស័យ​បាន​លួច​នោះ​ម៉ាក​ហុងដា អាយ​ខុន​ពណ៌​លឿង​លាយ ស ពាក់​ស្លាក លេខ​រតនគិរី 1B-0701 លេខ​ម៉ាស៊ីន 8013476 នៅត្រង់ចំណុច​ច្រកចូល​ផ្សារ​បាន លុង ស្តិ​ត​នៅ​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​។​

លោក​ផន ទុំ នាយប៉ុស្តិ៍​ឡា​បាន​សៀក​ស្តីទី​បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ សួន រិ​ន ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​តំបន់​១០១​ខេត្ត​ស្ទឹង ត្រែង​មុខរបរ​កម្មករ ។ ក្រោយពី​ឃាត់ខ្លួន​ជន សង្ស័យ​កម្លាំង​បាន ដកហូត​វត្ថ​តាង​បាន​ម៉ូតូ​ចំនួន​១​គ្រឿង​ចំណែក​ជនរងគ្រោះ​មានឈ្មោះ លឹម សុជាតា ភេទ​ស្រី ។ បច្ចុប្បន្ន​ជន សង្ស័យ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​៕ លីវ​ណ្ណ​: KA-03-12-2015-23 KA-03-12-2015-24 KA-03-12-2015-25