គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រៀមធ្វើសមាជកែសម្រួលក្បាលម៉ាស៊ីន នាថ្ងៃទី១២ ធ្នូ

ភ្នំពេញ៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គ្រោងនឹងធើ្វសមាជវិសាមញ្ញមូយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ ប្រយោជន៍ធ្វើការកែសម្រួល រចនាសម្ព័ន្ធរបស់គណបក្ស ឡើងវិញ បន្ទាប់ពីការបែកបាក់គ្នា នាពេលកន្លងមកនេះ។

ប្រភពព័ត៌មានបង្ហើប ឲ្យដឹងថា ការជួបជុំគ្នាដ៏ធំរបស់គណបក្សរបស់លោក ម៉ម សូណង់ ជាប្រធាននេះ នឹងត្រូវធ្វើឡើង នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយនឹងសមាជិក របស់ខ្លួន ប្រមាណ៤០០នាក់។ សមាជិកនេះ ទៀតសោត នឹងមានការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន អគ្គលេខាធិការ និងអគ្គហិរញ្ញឹក បន្ទាប់ពីមានដើរចេញរបស់លោក បណ្ឌិត ហ៊ាង រីទ្ធី ជាអនុប្រធាន ព្រមទាំងសហការីមួយចំនួន។

ទំនាស់រវាងលោក ម៉ម សូណង់ និងលោក ហ៊ាង រីទ្ធី បានឈានឡើងដល់តុលាការ និងត្រូវបានតុលាការ និងឲ្យលោក ម៉ម សូណង់ ឈ្នះ។

លោក ម៉ម សូណង់ដូ ដែលជាម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ និងធ្លាប់ជាប់ពន្ធនាគារ ចំនួន២ដង ផងដែរនោះ ត្រូវគេរំពឹងថា នឹងជាប់ឆ្នោតជា ប្រធានគណបក្ស ដែលមានអាយុកាលជិត២០ឆ្នាំ គឺចាស់វស្សាជាងគណបក្សសង្រ្គោះជាតិ ដែលទើបចាប់កំណើត នៅឆ្នាំ២០១២។

លោក ម៉ម សូណង់ដូ មិនអាចទាក់ទង សុំការអត្ថាធិប្បាយ បាននោះទេ នៅថ្ងៃសុក្រនេះ៕

គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រៀមធ្វើសមាជកែសម្រួលក្បាលម៉ាស៊ីន នាថ្ងៃទី១២ ធ្នូ

លោក ម៉ម សូណង់ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានការគាំទ្រនិងប្រជាប្រិយភាព

គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រៀមធ្វើសមាជកែសម្រួលក្បាលម៉ាស៊ីន នាថ្ងៃទី១២ ធ្នូ

អ្នកគាំទ្រលោក ម៉ម សូណង់ដូ ទាមទារឲ្យមានការដោះលែងរូបលោក ចេញពីពន្ធនាគារ នាពេលកន្លងមក