តារាស្រី​ខ្មែរ​ទាំង​​ ៦ ​ដួង ដែល​មាន​រាង​ស្អាតដោយ​ការហាត់​យូ​ហ្គា​

រូបរាង​តូច​ស្រ​ឡូ​ន​គឺជា​រឿងដ៏​ចាំបាច់សម្រាប់​តារា​ក្នុង​សិល្បៈ​។ ​ដើម្បី​ថែរក្សា​រូបរាង​របស់ខ្លួន មាន​តារា​ខ្លះ បានជ្រើសរើស​វិធី​សម្រក​រាងតាម​ប​ចេ្ច​ក​វិជ្ជា​ទំនើប តែ​តារា​ខ្លះ បានជ្រើសរើស​ការតម​អាហារ​ និង ​ហាត់ប្រាណ ជា​ពិសេសកា​រហាត់​យូ​ហ្គា​។ ​ថ្ងៃនេះ ​«​ប្រជាប្រិយ​»​ លើកយក​តារា​ ៦ ​ដួង ដែលមាន​រូបរាង​តូច​ស្រ​ឡូ​ន​ និង ​ស្លី​ម ដោយសារ​ការហាត់​ប្រាណ ​(​យូ​ហ្គា​)​ ។​

​អ្នកនាង​ ខាត់ សុ​ឃីម​
​ ​អ្នកសិល្បៈ​ដែលមាន​ជំនាញ​ច្រើន​អ្នកនាង​ ខាត់ សុ​ឃីម នៅតែមាន​រូបរាង​តូច​ស្រ​ឡូន ទោះបីជា​អ្នកនាង​មានកូន​ដល់​ទៅ​ពីរ​នាក់​ហើយ​ក្តី​។​ ការថែរក្សា​រាង​របស់ ខាត់ សុ​ឃីម មិនមាន​អ្វី​សាំញ៉ាំនោះឡើយ​។​ ជារឿយៗ ​គេ​តែងតែ​ឃើញ​អ្នកនាងយក​ពេលវេលា​ទៅ​ហាត់ប្រាណ​នៅតាម​ក្លឹប​កីឡា ដែល​ពេលខ្លះ អ្នកនាង​ទៅជា​មួយ​ស្វាមី និង ​ពេលខ្លះទៅ​ម្នាក់ឯង​។​ វិធី​ហាត់ប្រាណដែល​ ខាត់ សុ​ឃីម ជ្រើស​យក​នោះ​គឺ​ពង្រាប​ក្បាលពោះ​ និង​ ធ្វើអោយ​ដៃជើង​ស្រ​ឡូ​ន​។ ​សព្វថ្ងៃ ខាត់ សុ​ឃីម កំពុង​មានការ​មមាញឹក​ជាមួយ​ការងារ​សិល្បៈ ជាពិសេស​ការ​ច្រៀង​នៅក្នុង​កម្មវិធី​មង្គលការ​ក៏ដូចជា​ពិធី​ការិនី​ជាដើម ​។​

អ្នកនាង​ខាត់ សុ​ឃីម​

អ្នកនាង​ខាត់ សុ​ឃីម​

ពិធី​ការិនី កែវ ផល្លី​កា​
​ពិធី​ការិនី​ប្រចាំ​ទូរ​ទស្ស​ន៍​​ប៉ុ​ស្តិ៍​លេខ​ ៣ ស្រី​ស្អាត កែវ ផល្លី​កា ត្រូវបាន​គេ​ចាត់ទុកជា​តារាដែលមាន​រូប​សម្រស់​ស្រស់ស្អាតមួយរូប ជា​ពិ​សេ​ស គឺ​នាង​មាន​រូបរាង​តូច​ស្រ​ឡូ​ន​។ ចាប់តាំងពី​ចូលប្រលូក​ក្នុង​សិល្បៈ រហូតមកដល់​ពេលនេះ គេ​មិនដែល​ឃើញ​ពិធី​ការិនី​រូបនេះមាន​សាច់ឈាម​ធាត់​ទ្រលុកទ្រលន់​ដូច​តារា​ដទៃ​ឡើយ​។ ដើម្បី​រក្សា​រូបរាង​ឱ្យ​នៅ​ថេរ​ អាថ៌កំបាំង​របស់ កែវ ផល្លី​កា គឺ​ហាត់ប្រាណ​នៅក្នុង​ក្លឹប​កីឡា ជា​ទៀងទាត់ ជាមួយ​​ការដើរ​លើ​ម៉ា​ស៊ីន ​និង​ លើក​ដុំ​ដែក​ដើម្បី​រក្សា​ដើមដៃ​អោយ​ស្រ​ឡូ​ន​។ ក្រៅពីពិធី​ការិនី កែវ ផល្លី​កា ក៏បាន​ចូលរួម​សម្តែង​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ផងដែរ​។

ពិធី​ការិនី កែវ ផល្លី​កា​

ពិធី​ការិនី កែវ ផល្លី​កា​

​តារា​សម្តែង​ ដួង លីន​ដា
​ក្នុងនាម​ជាតា​រា​សម្តែង និង ​ដើរ​ម៉ូដ ដួង លីន​ដា ត្រូវ​ថែទាំ​រូបរាង​របស់ខ្លួនឱ្យ​ស្លី​ម ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញនៅពេលដែល​នាង​តុបតែង​ខ្លួន​បែប​សិច​ស៊ី​នៅក្នុងកម្មវិធីដើរ​ម៉ូដ​នានា​។​ ក្រោយពី​មាន​ទីផ្សារ​រីក​ទូលាយ គេ​កត់សម្គាល់ឃើញ ដួង លីន​ដា កាន់​តែមានរូប​សម្រស់​ស្រស់ស្អាតប្លែក​ជាង​ពេលមុន​។ ​អ្វីដែល​ធ្វើអោយ​នារីៗ​ជាច្រើន​ច្រណែន​នោះ ​គឺ​នាង​មានរាង​តូច​ស្រ​ឡូ​ន​តែម្តង។​ មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយដើម្បី​ទទួលបាន​រូបរាង​ឱ្យ​ទាក់ទាញ​បែបនេះ ដួង លីន​ដា បាន​ចំណាយពេល​ហាត់​យូ​ហ្គា​ជា​ទៀត​ទាត់​។​​ មិនតែប៉ុណ្ណោះ​ ការទទួលទាន​អាហារ​ក៏មាន​កំណត់​ផងដែរ​។ ដួង លីន​ដា ធ្លា​ប់​បាន​ចូលរួម​សម្តែង​រឿង​ជាច្រើន តែ​នាង​មិនទាន់​បាន​គ្រង​តំណែង​ជា​តួឯក​នោះឡើយ​។ ​ក្រៅពីនេះ ​ស្រី​ស្អាត​ម្នាក់នេះក៏​ជា​តារា​បង្ហាញ​ម៉ូដ​នៅក្នុងក្រុម Sun Super Model ផងដែរ​។​

 

​តារា​សម្តែង​ដួង លីន​ដា

​តារា​សម្តែង​ដួង លីន​ដា

តារា​បង្ហាញ​ម៉ូដ ថន ស្រី​ណៃ​
​ងាក​មក​មើល​តារា​បង្ហាញ​ម៉ូដ​ និង ​សម្តែង ថន ស្រី​ណៃ ក៏បាន​ជ្រើស​យក​វិធី​ហាត់ប្រាណដើម្បី​រក្សា​ទម្ងន់​​ឱ្យ​នៅ​ស្រ​ឡូ​ន​ដែរ​។ ថន ស្រី​ណៃ ធ្លាប់​ប្រាប់ថា នាង​ជ្រើសរើស​ការហាត់​ប្រាណ​ពេល ព្រឹក ព្រោះ​វា​ជួយ​កាត់បន្ថយ​ខ្លាញ់​បាន​ច្រើនជាង​ពេល​ល្ងាច​។ ​ជាទូទៅ​នាង​តែងតែ​ហាត់ប្រាណ​នៅ​ក្លឹប ដោយសារ​នៅ​ទីនោះ​មាន​ឧ​បករ​ណ៍ច្រើន​។​ យ៉ាងហោចណាស់ ​ក្នុង​មួយថ្ងៃ​នាង​ចំណាយពេល​ហាត់ប្រាណ​រយៈពេល ​៤៥ ​នាទី​។​ ដើម្បីឱ្យ​មាន​រូបរាង​ស្អាត​ដូច​តារា​សម្តែង ថន ស្រី​ណៃ មិត្តៗ​នារីទាំងឡាយអាច​សាកល្បង​ជ្រើស​យក​វិធី​ហាត់ប្រាណ​ដូច​នាង​។ ​ក្រៅពី​ដើរ​ម៉ូដ ថន ស្រី​ណៃ ក៏​ជា​តារាសម្តែងផង​ដែរ ហើយ​កន្លងមកនេះ​ នាង​សម្តែង​បាន​រឿង​មួយចំនួន រឿង​ទាំងនោះមានដូចជា​រឿង ​«​សង្គ្រាម​បងប្អូន »​ និង​ ​«ខ្មោច​ទឹកកក​» ជាដើម​។​

 

តារា​បង្ហាញ​ម៉ូដ ថន ស្រី​ណៃ​

តារា​បង្ហាញ​ម៉ូដ ថន ស្រី​ណៃ​

តារា​បង្ហាញ​ម៉ូដ ថន ស្រី​ណៃ​

​តារា​សម្តែង អេ​ន យ៉ា​ដាវ​
​ ​តារា​សម្តែង​សាច់​សខ្ចី អេ​ន យ៉ា​ដាវ ក៏​មិន​ខុសពី​មិត្តភក្តិ​រួម​អាជីព​ដែរ ដើម្បី​ថែរក្សា​រូបរាងឱ្យ​​ស្រ​ឡូ​ន​ស្អាត នាង​បានជ្រើសរើស​វិធី​ហាត់​យូ​ហ្គា​។ ​ពេលខ្លះ​នាង​ក៏បាន​បង្ហោះ​រូបភាព​ទាំងនេះនៅក្នុង​ហ្វេ​ស​ប៊ុ​ក​ដើម្បីឱ្យ​មិត្តភក្តិ​បានឃើញ​ផងដែរ​។​ ដោយសារ​រូបរាង​ស្រស់ស្អាត អេ​ន យ៉ា​ដាវ មិន​ខ្លាច​ក្នុងការ​ស្លៀកពាក់​សិច​ស៊ី​បង្ហាញ​រន្ធ​ផ្ចិត​នោះឡើយ​។ អេ​ន យ៉ា​ដាវ មាន​ប្រជាប្រិយភាព​គួរសម​នៅក្នុង​សិល្បៈ​។ ថ្មីៗ​នេះ នាង​បាន​ដកខ្លួន​ពីការសម្តែង​រឿង ​« វិស្សមកាល​មរណៈ​» ក្រោយពី​បាន​ចូលរួម​សម្តែង​ប្រមាណ​ជិត​មួយអាទិត្យ ដោយសារ​មានរឿង​រ៉ាវ​មួយចំនួន​។ ​តែ​យ៉ាងណា នាង​បាន​អះអាងថា នាង​មាន​គម្រោង​​ថត​រឿង​ថ្មី​មួយទៀត​។ អេ​ន យ៉ា​ដាវ ទើប​និង​បើកហាង​សាច់​ក្លែមដែលមាន​យីហោ «​សាច់​ក្លែម​៧៧៧៧»​ បន្ថែម​ពីលើ​ហាង​សាឡ​ន​។​

 

​តារា​សម្តែង អេ​ន យ៉ា​ដាវ​

តារា​សម្តែង អេ​ន យ៉ា​ដាវ​

​តារា​សម្តែង អេ​ន យ៉ា​ដាវ​

អតីត​ពិធី​ការិនី CTN នាង សា​សា​
អតីត​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ស៊ីធី​អិន សា​សា នៅតែមាន​រូបរាង​ស្រស់ស្អាត​ និង តុបតែង​ខ្លួន​កាលី​បៗ​មិន​ចាញ់​ពីមុន​ឡើយ។ ​ប៉ុន្តែ​ថ្មីៗ​នេះ គេ​បាន​កត់សម្គាល់​ឃើញថា​ សា​សា មាន​រូបរាងធាត់​បែក​សាច់ ឈាម​ជាង​មុន​។ ​តែ សា​សា មិន​បណ្តោយ​ខ្លួន​អោយ​ធាត់​នោះទេ​។ នាង​បាន​ជ្រើសយក​ការហាត់យូ​ហ្គា ដើម្បី​សម្រក​ទម្ងន់​។​ សព្វថ្ងៃ​នាង​មាន​ទម្ងន់ ​49,5 ​គីឡូ នាង​ចង់​សម្រក​អោយមក​នៅត្រឹម ៤៦ គីឡូក្រាម​។​ ក្រោយពី​មានការ​ប្រើ​អំពើ​ហឹ​ង្សា​ពី​សំណាក់​លោក សុខ ប៊ុន មក មាន​ព័ត៌មាន​ថា សា​សា ត្រៀមទៅ​ប្រទេស​បារាំង តែ​មកដល់ពេលនេះ គេ​នៅតែ​ឃើញ​អតីត​ពិធី​ការិនី​សម្បូរ​រឿងអាស្រូវ​រូបនេះ នៅក្នុង​ស្រុក​ខ្មែរ​នៅឡើយ​៕ ​ចេ​នី

អតីត​ពិធី​ការិនី CTN នាង សា​សា​


អតីត​ពិធី​ការិនី CTN នាង សា​សា

Related