បញ្ហា​ប្រឈម និង​ឱកាស​ក្រោយ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​ឆ្នាំ​២០១៥

​ម៉ាឡេស៊ី​-​កួ​ឡា​ឡាំ​ពួ​៖ អ្នកកាសែត​អាស៊ាន អ្នកសេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​អាស៊ាន និង​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ដើម្បី​ជជែក​គ្នា​បញ្ហា​ប្រឈម និង​ឱកាស​ក្រោយពេល​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥​ខាង​មុននេះ​។ អ្នកចូលរួម​មាន​ចំនួន​ជិត​១០០​នាក់​។

​តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥​នេះ គឺជា​ឱកាសល្អ​សម្រាប់​ប្រទេស​អាស៊ាន​ទាំងអស់ ឬ​ជា​ក៏​ការ​ប្រឈម​របស់​ប្រទេស​នៃ​សមាជិក​អាស៊ាន​ដែរ​? នេះ​គឺជា​សំណួរ​ដែល​អ្នកជំនាញ​បានលើកឡើង​ខុសៗ​គ្នា​។ អ្នកសេដ្ឋកិច្ច និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​អត្ថាធិប្បាយ​ភាគច្រើន​លើ​ចំណុច​វិជ្ជា​មាននៃ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម ពីព្រោះ អាស៊ាន​នឹង​ក្លាយទៅជា​ទីផ្សារ​ដ៏​ធំ ផលិតផល​សរុប​រប​ស់អា​ស៊ាន​ក៏​ធំ កម្លាំង​ពលកម្ម​នៃ​សហគមន៍​អាស៊ាន​ក៏​ក្មេង​។​ល​។ ម្យ៉ាងវិញទៀត អ្នកសេដ្ឋកិច្ច​រំពឹងគិត​ថា តំបន់​អាស៊ាន​ទាំងមូល​នឹង​អាច​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​កាន់តែ​ច្រើនជាង​មុន​។ 
បញ្ហា​ប្រឈម និង​ឱកាស​ក្រោយ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​ឆ្នាំ​២០១៥
​ទន្ទឹមនឹង​ការលើកឡើង​ពី​តម្លៃ​អាស៊ាន​រួម វាគ្មិន​ដទៃទៀត​មក​មកពី​ស្ថាប័ន​សង្គម​ស៊ីវិល និង​មកពី​ស្ថាប័ន​សារព័ត៌មាន​មើលឃើញ​ចំណុច​អវិជ្ជមាន​ខ្លះ​ក្រោយ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ បញ្ហា​ប្រឈម​ទាំងនោះ ជារួម​មាន​៖ បញ្ហា​ពុករលួយ បញ្ហា​សិទ្ធិមនុស្ស កម្សោយ​នៃ​សំឡេង​សង្គម​ស៊ីវិល​។

​វាគ្មិន​ខ្លះ អំពាវនាវ​ឲ្យ​មានការ​បង្កើត​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ឯករាជ្យ និង​ពង្រឹង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស​៕
បញ្ហា​ប្រឈម និង​ឱកាស​ក្រោយ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​ឆ្នាំ​២០១៥

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​