រយៈពេល១ម៉ោង នគរបាលស្រុកកោះធំ បង្ក្រាបបានម៉ាកទឹកក ១១កញ្ចប់ និងថ្នាំពណ៌ផ្កាឈូក ១២កញ្ចប់

កណ្តាល៖ ប្រតិបត្តិការ បង្ក្រាប់គ្រឿងញឿន របស់នគរបាលស្រុកកោះធំ ២កន្លែងផ្សេងគ្នា ត្រឹមតែរយៈពេល១ម៉ោង ប៉ុណ្ណោះកម្លាំងសមត្ថកិច្ចបានធ្វើការ បង្ក្រាប់បានជនសង្ស័យ៧នាក់ រួមទាំងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកក១១ កញ្ចប់ ធំ១កញ្ចប់ និងថ្នាំពណ៌ផ្កាឈូកចំនួន១២កញ្ចប់ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

តាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការទី១ បានធ្វើឡើងនៅវេលាម៉ោង ១១ និង ២០ នាទីថ្ងៃត្រង់ថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ក្នុងនោះ ធ្វើការបង្ក្រាបបានជនសង្ស័យ ចំនួន៥នាក់ ទី១-ឈ្មោះ ឡុង រដ្ឋា ភេទ ប្រុស អាយុ២៧ឆ្នាំមានទីលំនៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ចាប់ឃាត់ខ្លួន។ ទី២-ឈ្មោះ ង្វៀង យុាំងដាំង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅផ្ទះជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ (ចាប់ឃាត់ខ្លួន) ។
ទី៣-ឈ្មោះ អុល តាប់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន) ។ ទី៤-ឈ្មោះ ណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅផ្ទះជួលភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន) ។
ទី៥-ឈ្មោះ វុធ សាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន) ។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០៤ កញ្ចប់តូច និងថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូក ១២ កញ្ចប់តូច រួមទាំងសម្ភារៈជក់ និង សម្ភារៈវេចខ្ចប់មួយចំនួនទៀត។

ចំណែកករណីទី២ ធ្វើឡើងកាលពីម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ បង្ក្រាបបានជនសង្ស័យម្នាក់ឈ្មោះ ហាក់ វណ្ណារ៉ា (ហៅ ត្រេន ) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតរត់ គេចខ្លួន និងធ្វើការដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០៧ កញ្ចប់ (តូច ០៦ កញ្ចប់។ទូរសព្ទ័ដៃចំនួន ០១ គ្រឿង ។ ចំណែក ស្រុកកោះធំ ខេត្តកណ្ដាល ហើយបានឃាត់ខ្លួនបាន ជនសង្ស័យ ម្នាក់ ឈ្មោះ ហាក់ វណ្ណារ៉ា។

លោក ឈឿន ឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា មុនពេលចុះទៅឃាត់ខ្លួនជនសង្ស័យ ទាំងអស់ លោកទទួលបានពត៌មាន ពីកម្លាំងមូលដ្ឋានថានៅចំណុចខាងលើ មានជនសង្ស័យធ្វើសកម្ម ភាពចែកចាយ គ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ពេលនោះកម្លាំង របស់បានចុះទៅដល់កន្លែង កើតហេតុរួចធ្វើការបង្ក្រាប ជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ នាំយកមក កាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានសូមជួយ ផ្តល់ព័ត៌មានមកកាន់អធិការដ្ឋានលោក ដោយសំងាត់ប្រសិនបើឃើញមានសកម្មភាព ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន៕