ក្រុម Idols កូរ៉េអៀន និងការសម្តែង សិចស៊ី របស់ JYP នៅ “MAMA2015”​ (មានវីដេអូ)

កូរ៉េ៖ ពានរង្វាន់ Mnet Asian Music 2015 បានបញ្ចប់ ទៅហើយតែនៅមានវិដេអូ ជាច្រើន បានបន្សល់ទុកជាចំនីភ្នែកទស្សនិកជន ជាក់ស្តែថ្ងៃនេះគេបានលើកយកការសម្តែង របស់តារាម្រៀង JYP ដែលធ្វើឲ្យក្រុមចម្រៀងកូរ៉េមួយចំនួន យកដៃបាំងភ្នែកដោយសារតែការសម្តែងសិចស៊ី ហួសហេតុ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៤ខែធ្នូឆ្នាំ២០១៥នេះថា ក្នុងពេលសម្តែងនៅ ព្រិត្តិការណ៍“MAMA2015” តារាចម្រៀងនិងជាអ្នកនិពន្ធទំនុកភ្លេង JY –Park ដែលជាម្ចាស់ផលិតកម្ម JYP Entertainment ផងនោះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពអៀនស្ទើរ មិនហ៊ានបើកភ្នែក ជាមួយការសម្តែងសិចស៊ីញាក់សាច់របស់ខ្លួន និងតួស្រីអ្នករាំឆាក ។

ប្រភពបានឲ្យដឹងទៀតថា ក្នុងពេលសម្តែង JY –Park បានសម្តែងចម្រៀងចំនួន៣បទគឺ “Honey, “Elevator” និងបទ “Who’s Your Daddy”  ហើយពេលនោះសមាជិករបស់ក្រុម GOT7  និងក្រុម TWICE  ដែលស្ថិតនៅក្នុងផលិតកម្មJYP ផ្ទាល់បាននាំគ្នាបិទភ្នែកព្រោះហួសចិត្ត និងការសម្តែងដ៏ សិចស៊ីនោះ ។

សូមបញ្ជាក់ថា ក្រោយបង្ហាញខ្លួនជាមួយតារាកូរ៉េល្បីៗជាច្រើនទៀត ក្នុងព្រិត្តិការណ៍“MAMA2015” តារាចម្រៀងដែលមានស្ទីលរាំឥតខ្ចោះវ័យ ៤៣ឆ្នាំ JY –Park ទទួលបានពានពីរ គឺពាន “Best Male Solo Award”និងពាន “Best Producer-Korea Award”  ៕

ក្រុម Idols កូរ៉េអៀន និងការសម្តែង សិចស៊ី របស់ JYP នៅ “MAMA2015”​ (មានវីដេអូ)