លោក​ ប្រាក់ សុវណ្ណារ៉ា​ ក្លាយ​ជា​គ្រូ​បង្វឹកក្រុម​ Cambodian All Stars

លោក​ ប្រាក់ សុវណ្ណារ៉ា​ ក្លាយ​ជា​គ្រូ​បង្វឹកក្រុម​ Cambodian All Stars

លោក​ ប្រាក់ សុវណ្ណារ៉ា​ដែល​កំពុង​ដឹក​នាំ​ក្រុម​បឹងកេត​អង្គរ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​តែង​តាំង​ជា​គ្រូ​បង្វឹកក្រុម​​ Cambodian All Stars សម្រាប់​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត​នា​ខែមករា​ ឆ្នាំ​២ឥ១៦​ខាងមុខ​នេះ។

 

លោក​ ប្រាក់ សុវណ្ណារ៉ា​ ក្លាយ​ជា​គ្រូ​បង្វឹកក្រុម​ Cambodian All Stars លោក ប្រាក់ សុណ្ណារ៉ា

 

សម្រាប់​កែង​តាំង​លោក ប្រាក់ សុណ្ណារ៉ា ជា​គ្រូ​បង្វឹក​ក្រុម​ Cambodian All Stars របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​នេះ​គឺ​ក្នុង​គោល​បំណង​ឲ្យ​លោក​គ្រូ​បង្វឹក​ដែល​មាន​កម្រិត​សញ្ញាបត្រ​ខ្ពស់​ជ្រើស​រើស​កីឡាករ​កម្ពុជា​មួយ​​ដែល​ដាក់​រហស្សនាម​ថា Cambodian All Stars សម្រាប់​ការ​ប្រកួតការមិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត​​ទល់​នឹង​ក្រុមលេង​នៅ​លីក​បាល់ទាត់​កំពូល​របស់​ប្រទេស​ថៃ​គឺ​ថ្ងៃ​ទី​​១៦ ខែ​មករា ឆ្នាំ​២០១៦ ប្រកួត​ជា​មួយ​ក្រុម​  SCG Muangthong United និង ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ ប្រកួត​ជា​មួយ​ក្រុម Buriram United នៅ​ពហុកីឡដ្ឋានជាតិ។

 

ចំពោះ​ក្រុម Cambodian All Stars គឺ​សំដៅ​យក​កីឡាករ​កម្ពុជា​​លេង​​នៅ​ក្លិប​ផ្សេង​ៗ​គ្នា​ក្នុង​លីក​បាល់ទាត់​កំពូល​កម្ពុជា​​ដែល​លោក ប្រាក់ សុណ្ណារ៉ា ជ្រើស​រើស​ និង​ប្រមូល​ផ្តុំ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត និង​មិន​មាន​កីឡាករ​បរទេស​ឡើយ​គឺ​មាន​តែ​កីឡាករ​កម្ពុជា​​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ ប្រទេស​ថៃ​ក៏​មាន​ក្រុម Thai All Stars ដែរ​គឺ​ជា​កីឡាករ​ថៃ​ទាំង​អស់​ដែល​ត្រូវ​​បាន​ជ្រើស​រើស​មក​ពី​ក្លិប​ៗ​របស់​ថៃ​ធ្វើ​ជា​ក្រុម​សម្រាប់​ការ​ប្រកួត​មិត្តភាព ហើយ​នៅ​កម្ពុជា​ក៏​មាន​ក្រុម Japanese All Stars ឬ African All Stars ដែល​សុទ្ធ​តែ​កីឡាករ​ជប៉ុន​ ឬ​កីឡាករ​មក​ពី​អាហ្វ្រិក​ប្រកប​អាជីព​នៅ​កម្ពុជា៕

 

លោក​ ប្រាក់ សុវណ្ណារ៉ា​ ក្លាយ​ជា​គ្រូ​បង្វឹកក្រុម​ Cambodian All Stars

 

អត្ថបទ៖ ជាន ចាន់រ៉ា​