អំពី​”​អាហារ​ដែល​មាន​សុខភាព​” និង​”​ការហូបចុក​ដែលមាន​សុខភាព​”

អំពី​"​អាហារ​ដែល​មាន​សុខភាព​" និង​"​ការហូបចុក​ដែលមាន​សុខភាព​"

​តាមពិតទៅ ពាក្យ​ថា​"​ចំណី​អាហារ​ដែល​មាន​សុខភាព healthy foods"​មិនសូវ​ជា​ត្រឹមត្រូវ​ទេ ព្រោះថា​ចំណីអាហារ​មួយ​វា​ល្អ​ឬ​អាក្រក់​ចំពោះ​សុខភាព​អាស្រ័យទៅលើ​ថា​តើ​យើង​ញ៉ាំ​វា​តិច​ឬ​ច្រើន​ប៉ុនណា  ញឹកញាប់​ប៉ុនណា ហើយ​យើង​ញ៉ាំ​វា​ជាមួយ​នឹង​អ្វី​។ ម្យ៉ាងទៀត គ្មាន​ចំណី​អាហារ​ណាមួយ​ដែល​មាន​សារជាតិ​ចិញ្ចឹម​គ្រប់បែប​យ៉ាង​ដែល​យើង​ត្រូវការ នោះទេ​។

​យើង​គួរ​និយាយថា "​ការហូបចុក​ដែលមាន​សុខភាព healthy eating"​វិញ ដែល​មានន័យ​ថា​គឺជា​ការ​ញ៉ាំ​នូវ​អាហារ​ប្លែកៗ​នៅក្នុង​ក្រុម​ចំណីអាហា​រទាំង​៤​មុខ​(​មាន​សាច់ ទឹក​ដោះ ធញ្ញជាតិ ផ្លែឈើ​និង​បន្លែ​) ដើម្បី​ធ្វើ​ឱ្យបាន​ឆ្ងាញ់​ផង និង​មាន​សុខភាព​ល្អ​ផង​ដែរ​។

​នៅក្នុង​ការហូបចុក​ដែល​មាន​សុខភាព គេ​ត្រូវ​៖
១-     ​ញ៉ាំ​ប្រភេទ​អាហារ​ដែល​ត្រឹមត្រូវ គ្រប់​មុខ​នៅ​ក្រុម​អាហា​រទាំង​៤​មុខ​។
២-     ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ត្រឹមត្រូវ​ទៅ​តាម​អាយុ ភេទ និង​កម្រិត​នៃ​ការធ្វើ​សកម្មភាព​។​
៣-     ​ត្រូវ​អាន​ផ្លាកសញ្ញា​នៅ​លើ​អាហារ​មុននឹង​ទិញ ដើម្បី​ប្រៀបធៀប​ថា​ណាមួយ​ដែល​ល្អ​ជាង​។​
៤-     ​កាត់បន្ថយ​ចំណីអាហារ​និង​ភេសជ្ជៈ​ដែល​មាន​កាឡូរី ខ្លាញ់ ស្ករ និង​សូ​ដ្យូ​ម​ខ្ពស់​។​
​នៅ​ប្រទេស​កាណាដា គេ​មាន​ធ្វើបញ្ជី​អាហា​រទាំង​៤​មុខ និង​ចេញ​ការណែនាំ​អំពី​ថា​តើ​ត្រូវ​ញ៉ាំ​អ្វីខ្លះ​។​

​ចំណី​អាហារ​ដែល​ត្រូវ​ញ៉ាំ​ឱ្យបាន​ញឹកញាប់​៖
-​    ​បន្លែ ជាពិសេស​គឺ​បន្លែ​ណា​ដែល​មាន​ពណ៌​បៃតង​ឬ​ទឹកក្រូច​ចាស់​
-​    ​ផ្លែឈើ​
-​    ​គ្រាប់​ធញ្ញជាតិ (​រួម​ទាំង​អង្ករសម្រូប​ផង​)
-​    ​ទឹកដោះ​គ្មាន​ខ្លាញ់ ឬ​ទឹក​សណ្តែក​
-​    ​ត្រី​
-​    ​សាច់​ដែល​គ្មាន​ខ្លាញ់ (​បកស្បែក​និង​យក​ខ្លាញ់​ចេញ​)
-​    ​ប្រូតេអ៊ីន​រុក្ខជាតិ​។​
​នៅ​ក្នុង​ការណែនាំ​អំពី​ចំណីអាហារ​របស់​កាណាដា​គេ​បាន​សំណូមពរ​ថា​ឱ្យ​ផឹកទឹក​ឱ្យបាន​ច្រើន​។​

​ចំណី​អាហារ​ដែល​ត្រូវ​កាត់បន្ថយ​៖
​អាហារ​និង​ភេសជ្ជៈ​ខាងក្រោម​នេះ​មាន​កាឡូរី ខ្លាញ់ ស្ករ និង​សូ​ដ្យូ​ម​ខ្ពស់ ដូច្នេះ​ត្រូវ​ញ៉ាំ​តែម្តង​មួយ​កាល និង​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ​៖
-​    ​នំ​ផ្សេងៗ (cakes, cookies and pastries)
-​    ​កា​រ៉ែ​ម និង​បង្អែម​ដាក់​ទឹកកក​
-​    ​សូកូឡា និង​ស្ករ​គ្រាប់​
-​    ​នំ​ដូ​ហ្វ​ណាត់​
-​    ​ចំណីអាហារ​ចៀន ឬ​អាហារ​ចម្អិន​ស្រាប់​(fast foods)
-​    ​ដំឡូង​ចំណិត​(potato chips)
-​    ​សុ​រា​
-​    ​ភេសជ្ជៈ​បែប fruit-flavoured drinks
-​    ​ភេសជ្ជៈ​បែប soft drinks
-​    ​ភេសជ្ជៈ​បង្កើន​ថាមពល​
-​    ​ភេសជ្ជៈ​ផ្អែម ក្តៅ​ឬ​ត្រជាក់​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។