​តើ​យើង​ត្រូវការ​ប្រូតេអ៊ីន​ប៉ុន្មាន​ក្នុង​១​ថ្ងៃៗ​?

​តើ​យើង​ត្រូវការ​ប្រូតេអ៊ីន​ប៉ុន្មាន​ក្នុង​១​ថ្ងៃៗ​?

​តាមពិតទៅ សេចក្តីត្រូវការ​ជាក់ស្តែង​អំពី​ប្រូតេអ៊ីន​របស់​មនុស្ស​ម្នាក់ៗ​វា​អាស្រ័យ​ទៅតាម​មាឌ ភេទ អាយុ និង​ការបញ្ចេញ​កម្លាំង​ពលកម្ម​របស់​គេ​។

​ក៏​ប៉ុន្តែ​ដើម្បី​បាន​ជា​គំនិត​មួយ​ក្នុង​រឿងនេះ យើង​សូម​ជូន​សេចក្តីត្រូវការ​ប្រូតេអ៊ីន​ជា​មធ្យម​ក្នុង​១​ថ្ងៃ ទៅតាម​អាយុ​មួយ ដូចតទៅ​នេះ​ ៖

-​    ​ទារក​    ​    ​    ​    ​១០​ក្រ​
-​    ​កុមារ​ដល់​អាយុ​ចូលរៀន​    ​១៩ ទៅ​៣៤​ក្រ​
-​    ​កុមារ​ជំទង់​    ​    ​    ​៥២​ក្រ​
-​    ​កុមារី​ជំទង់​    ​    ​    ​៤៦​ក្រ​
-​    ​បុរស​    ​    ​    ​    ​៥៦​ក្រ​
-​    ​នារី​    ​    ​    ​    ​៤៦​ក្រ​
-​    ​នារី​មានគភ៌ ឬ​បំបៅកូន​    ​    ​៧១​ក្រ​។​

ជាទូទៅ យើង​ត្រូវ​ញ៉ាំ​ប្រូតេអ៊ីន​យ៉ាងណា​ឱ្យ​ទទួលបាន​ចំនួន​កាឡូរី​ស្មើនឹង​១០%​នៃ​ចំនួន​កាឡូរី​ដែល​យើង​ត្រូវការ​ក្នុង​១​ថ្ងៃៗ ហើយ​មិនឱ្យ​លើស​៣៥%​ទេ​។
​ត្រូវ​ចងចាំ​ដែរ​ថា ប្រូតេអ៊ីន​មិនមែន​មាន​តែ​នៅក្នុង​សាច់សត្វ​ឬ​ត្រី​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នៅក្នុង​រុក្ខជាតិ​ផងដែរ ដូចជា​សណ្តែកសៀង​ជាដើម​។៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។