សហជីពស្នើឲ្យ CNRP ជួយកែសម្រួល សេចក្ដីព្រាងច្បាប់ សហជីពឡើងវិញ

ភ្នំពេញ៖ តំណាងសហជីព និងសមាគមអង្គការ ក្រៅរដ្ឋាភិបាល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៥ បានស្នើឲ្យតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិជួយកែ សម្រួលសេចក្ដីព្រាងច្បាប់ សហជីពឡើងវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្រ្គោះជាតិ ចេញនៅមុននេះបន្តិចបានឲ្យដឹងថា “តំណាងសហជីព និងសមាគមបានសម្ដែងការ ព្រួយបារម្ភអំពីខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់ ដែលមានលក្ខណៈ រឹតត្បិតសិទ្ធិ សេរីភាពរបស់សហជីព និងដល់កម្មករ និយោជិត ហើយក៏បានផ្ដល់ជាអនុសាសន៍ដល់ ក្រុមអ្នក តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ  ដើម្បីជួយធ្វើអន្តរាគមន៍ ដើម្បីជួយឲ្យមានការកែប្រែនូវចំណុចទាំងឡាយ ដែលមានខ្លឹមសារនៅក្នុងសេចក្ដីព្រាងច្បាប់ ដែលប៉ះពាល់សិទ្ធសេរីភាព របស់សហជីព និងកម្មករនិយោជិត” ។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមាន១៧ ជំពូក ៩១មាត្រា ត្រូវបានគណៈរដ្ឋមន្រ្តីបានអនុម័ត កាលពីថ្ងៃសុក្រ ទី១៣ វិច្ឆិកា ខណៈសេចក្តីព្រាងច្បាប់ មួយនេះកំពុងស្ថិតនៅក្នុងភាព ចម្រូងសម្រាស់ ៕

សហជីពស្នើឲ្យ CNRP ជួយកែសម្រួល សេចក្ដីព្រាងច្បាប់ សហជីពឡើងវិញ