ជនជាតិឥណ្ឌាម្នាក់ ដេកស្លាប់ ដោយមិនដឹង មូលហេតុ ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ ជនជាតិឥណ្ឌាម្នាក់ដេកស្លាប់ ដោយមិនដឹងមូលហេតុ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១៨ និង១៥នាទី នៅចំណុចផ្ទះលេខ73E0 ផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពមានឈ្មោះថា លោក MIRZA SATTAR ភេទប្រុស អាយុ៦៥ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ Z២០១៦៨២២ដេក ស្លាប់ដោយមិនដឹងមូលហេតុ ។

គួរបញ្ជាក់ថា សាកសពជនបរទេសរូបនេះកំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់ការិយាល័យបច្ចេកទេសរបស់PL និងពេទ្យសាលាដំបូងរាធានីភ្នំពេញ៕

ជនជាតិឥណ្ឌាម្នាក់ ដេកស្លាប់ ដោយមិនដឹង មូលហេតុ ក្នុងខណ្ឌដូនពេញជនជាតិឥណ្ឌាម្នាក់ ដេកស្លាប់ ដោយមិនដឹង មូលហេតុ ក្នុងខណ្ឌដូនពេញ