សកម្មជន តាលីបង់៣០នាក់ ស្លាប់ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា ជាមួយកម្លាំង សន្តិសុខ នៅភាគខាងត្បូង អាហ្គានីស្ថាន

អាហ្គានីស្ថាន៖ សកម្មជនតាលីបង់៣០នាក់ ស្លាប់ និង១៥នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីមានការ ប្រឈមមុខដាក់គ្នា ក្នុងខេត្តHelmand ភាគខាងត្បូងប្រទេស អាហ្គានីស្ថាន ដែលអតីតជាជំរុំ របស់ពួកតាលីបង់ តាំងពីរាត្រី ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសអាហ្គានីស្ថាន ដកស្រង់ដោយ សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Shah Mohammad Ashna អ្នកនាំពាក្យរបស់ប៉ូលីស បានឲ្យដឹងថា ក្រុមបះបោរតាលីបង់ បានធ្វើការវាយ ប្រហារទៅលើទីតាំងត្រួតពិនិត្យសន្តិសុខរបស់ប៉ូលីសក្នុងតំបន់   Qala-e-Naw ក្នុងស្រុក Khanshin កាលពីរាត្រីថ្ងៃ ព្រហស្បតិ៍កន្លងទៅនេះ ប៉ុន្តែកម្លាំងសន្តិសុខបានវាយបកទៅវិញ បណ្តាលឲ្យមនុស្ស៣០នាក់ស្លាប់ និង១៥នាក់រងរបួស។

ប្រភពដដែលបានឲ្យដឹងថា ក្នុងរយៈពេលពីរម៉ោងក្រោយការបាញ់ប្រហារគ្នា ក្រុមបះបោរបានជម្លៀសខ្លួនចេញ ហើយកម្លាំងសន្តិសុខបានដេញតាមពីក្រោយ។ សូមជម្រាបថា ភាគីខាងកម្លាំងសន្តិសុខ មិនមានអ្នកណាម្នាក់ បាត់បង់ជីវិតនោះទេ។ យ៉ាងនេះក្តី ក្រុមតាលីបង់បានប្រកាសក្នុងប្រព័ន្ធអ៊ីនធើណែតថា ពួកគេបានបំផ្លាញរថក្រោះ និងទីបញ្ជាការត្រួតពិនិត្យសន្តិសុខរបស់រដ្ឋាភិបាលអាហ្គានីស្ថាន៕

  • សកម្មជន តាលីបង់៣០នាក់ ស្លាប់ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា ជាមួយកម្លាំង សន្តិសុខ នៅភាគខាងត្បូង អាហ្គានីស្ថាន已关闭评论
  • 274 views
  • Hide Sidebar
    A+
Publish on:2015/12/04  Category:​អន្តរជាតិ