បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ចូលសញ្ជាតិ​ខ្មែរ​ ដោយ​ប្តូរ​ឈ្មោះ​មានត្រកូល​ដូច​បុរស​ខ្លាំង​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​បុរស​ជនជាតិ​កូរ៉េ​ សញ្ជាតិ​កូរ៉េ​(​សាធារណរដ្ឋ​កូរ៉េ​ ឬ​កូរ៉េ​ខាងត្បូង​)​ អាយុ​៣៩​ឆ្នាំ​ម្នាក់​ ឈ្មោះ​ Lee​ Jung​ Hoon​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ទ្រង់​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ប្តូរ​ឈ្មោះ​ជា​ខ្មែរ​ថា​ ហ៊ុន​ សុខុម​ (Hun​ Sokhom)​ ដែល​ជា​ត្រកូល​ដូច​គ្នា​ទៅ​នឹង​ត្រកូល​របស់​បុរស​ខ្លាំង​តែ​ម្តង​ (​ហ៊ុន​-Hun)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៥/១០៨៨​ ចុះ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​មិន​ទាន់​អាច​ដឹង​អំពី​លក្ខណៈសម្បត្តិ​របស់​បុរស​កូរ៉េ​ខាងត្បូង​ គឺ​លោក​ Lee​ Jung​ Hoon​ ម្នាក់​នេះ​បែប​ណា​ឡើយ​ ទើប​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ដោយ​មានឱកាស​ប្តូរ​ឈ្មោះ​ជា​ខ្មែរ​ថា​ ហ៊ុន​ សុខុម​ (Hun​ Sokhom)​ ដូច្នេះ​ ៕​

បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ចូលសញ្ជាតិ​ខ្មែរ​ ដោយ​ប្តូរ​ឈ្មោះ​មានត្រកូល​ដូច​បុរស​ខ្លាំង​

  • បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ចូលសញ្ជាតិ​ខ្មែរ​ ដោយ​ប្តូរ​ឈ្មោះ​មានត្រកូល​ដូច​បុរស​ខ្លាំង​已关闭评论
  • 437 views
  • Hide Sidebar
    A+
Publish on:2015/12/04  Category:ក្នុងស្រុក