Update៖ ជនរងគ្រោះ ទាំង១៤នាក់ស្លាប់ ក្នុងហេតុការណ៍ បាញ់ប្រហារនៅ California ត្រូវគេកំណត់ អត្តសញ្ញាណ បានហើយ

Los Angeles ៖ អាជ្ញាធរសហរដ្ឋអាម៉េរិក បានចេញផ្សាយ ឈ្មោះរបស់ជនរងគ្រោះ ទាំង១៤នាក់ ដែលបានស្លាប់ ក្នុងហេតុការណ៍ បាញ់ប្រហារទ្រង់ទ្រាយធំ មួយនៅក្នុងទីក្រុង San Bernardino រដ្ឋ California សហរដ្ឋអាម៉េរិក នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

ក្នុងចំណោមជនរងគ្រោះ ទាំងអស់មានស្ត្រី៦នាក់ និងបុរសប្រាំបីនាក់ ដោយមានវ័យចាប់ ពី២៦ដល់៦០ឆ្នាំ។ មន្ត្រីប្រចាំទីក្រុង San Bernardino បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់ប្រហារនេះ បានបណ្តាលឲ្យសាច់ញាតិ មិត្តភក្តិ និងមិត្តរួមការងាររបស់ជនរងគ្រោះមានក្តីរន្ធជាខ្លាំងក្នុងការបាញ់ប្រហារទ្រង់ទ្រាយមួយធំនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «យើងចាំបាច់ត្រូវតែមានជំហររឹងពឹង និងផ្តល់ការគាំទ្រដល់អ្នករងគ្រោះ ទាំងអស់ដោយសារការវាយប្រហារនេះ»។

សូមជម្រាបថា ជនរងគ្រោះទាំង១៤នាក់នោះរួមមានឈ្មោះ Shannon Johnson អាយុ៤៥ឆ្នាំ Bennetta Bet-Badal អាយុ៤៦ឆ្នាំ Aurora Godoyអាយុ២៦ឆ្នាំ Isaac Amanios អាយុ៦០ឆ្នាំ Larry Kaufmanអាយុ៤២ឆ្នាំ Harry Bowman អាយុ៤៦ឆ្នាំ Yvette Velasco អាយុ២៧ឆ្នាំ Robert Adams អាយុ៤០ឆ្នាំ Sierra Clayborn អាយុ២៧ឆ្នាំ Nicholas Thalasinos អាយុ៥២ឆ្នាំ Nicholas Thalasinos អាយុ៣១ឆ្នាំ Juan Espinoza អាយុ៥០ឆ្នាំ Damian Meinsអាយុ៥៨ឆ្នាំ និងជនរងគ្រោះចុងក្រោយមានឈ្មោះថា Michael Wetzel អាយុ៣៧ឆ្នាំ៕

Update៖ ជនរងគ្រោះ ទាំង១៤នាក់ស្លាប់ ក្នុងហេតុការណ៍ បាញ់ប្រហារនៅ California ត្រូវគេកំណត់ អត្តសញ្ញាណ បានហើយ