បុរស​​​​​​ជន​​​ជាតិ​​​អូស្ត្រា​​​លី​​​ម្នាក់​​​​​​​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ

មន្ត្រី​​​និយាយ​​​ថ្ងៃ​​​សុក្រ​​​ថា បុរស​​​ជន​​​​​​​​​ជាតិ​​​អូស្ត្រាលី​​​​​​ម្នាក់​​​ដែល​​​តាម​​​ចាប់​​​ខ្លួន​​​ដោយ​​​អាជ្ញា​​​ធរ​​​ថៃ​​​ពី​​​បទ​​​​​​សម្លាប់​​​​​​​​​អតីត​​​សមាជិក​​​ក្រុមហែលស៍ អានហ្ជែល ត្រូវ​​​​​​អាជ្ញា​​​ធរ​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​កំពុង​​​ឃុំ​​​ខ្លួន​​​​​​ដោយ​​​​​​ប៉ូលិស​​​អន្តោ​​​ប្រវេសន៍។​​​​​​​​​

មន្ត្រី​​​និយាយ​​​ថា លោក អានតូនីអូ បាកណាតូ អាយុ​​​២៦​​​ ឆ្នាំ​​​ ត្រូវ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចាប់​​​ខ្លួន​​​​​​នៅ​​​តាម​​​ផ្លូវ​​​​​​មួយ​​​មាន​​​មនុស្ស​​​ច្រើនកុះ​​​ករ​​​នៅ​​​ក្បែរ​​​ផ្សារ​​​កណ្តាល ក្រុង​​​ភ្នំពេញ​​​​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍ បន្ទាប់​​​ពី​​​​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​តាម​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​នៅ​​​ដើម​​​សប្តាហ៍។ បុរស​​​ជន​​​ជាតិ​​​អូស្ត្រាលី​​​នេះរង​​​ការ​​​ចោទ​​​ថា​​​​​​បាន​​​ដឹក​​​នាំ​​​ការ​​​ចាប់​​​ជំរិត និង​​​​​​សម្លាប់​​​ដៃ​​​គូ​​​​​​ពាណិជ្ជ​​​កម្ម​​​ គឺ​​​លោក វ៉េ ស្នៃដឺ ដែល​​​សាក​​​សព​​​គាត់​​​​​​ត្រូវ​​​គេ​​​ប្រ​​​ទះ​​​ឃើញ​​​​​​កប់​​​ក្នុង​​​រណ្តៅ​​​រាក់​​​មួយ​​​​​​នៅ​​​ក្បែរ​​​តំបន់ទេសចរណ៍​​​នៃ​​​ក្រុង​​​ប៉ាតា​​​យ៉ា​​​កាល​​​​​​ពី​​​ថ្ងៃ​​​ពុធ។

កាសែត​​​សីុដនី ម័រ​​​នីង ហើរ៉ល បាន​​​រាយការណ៍​​​ថា លោក​​​ បាក​​​ណា​​​តូ ដែល​​​មាន​​​ក្លឹប​​​ប្រដាល់​​​មួយ​​​ជា​​​មួយ​​​លោក​​​ វ៉េ ស្នៃដឺ ដែលក៏​​​​​​ត្រូវ​​​គេ​​​តាម​​​ចាប់ខ​​​្លួនដែរ ​​​ដើម្បី​​​​​​សួរ​​​ចម្លើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ទាក់​​​ទិន​​​នឹង​​​ឃាត​​​កម្ម​​​ឆ្នាំ​​​២០១៤​​​ទៅ​​​លើ​​​បុរស​​​ម្នាក់​​​ឈ្មោះ​​​ ប្រេដ ឌីល​​​ឡុន ដែល​​​ត្រូវ​​​គេ​​​បាញ់​​​ចំ​​​ប្រាំ​​​គ្រាប់​​​​​​នៅ​​​ខាង​​​ក្រៅ​​​ផ្សារ​​​មួយក្នុង​​​ក្រុង​​​សីុដនី​​​។

លោក​​​ ខាន់​​​ តារាវុធ នាយ​​​ការិយាល័យ​​​សើុប​​​អង្កេត​​​ និង​​​យុត្តិធម៌​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ភ្នំពេញ​​​​​​បាន​​​និយាយ​​​ថា “កម្លាំង​​​របស់​​​យើង​​​បាន​​​សើុប​​​អង្កេត​​​រក​​​ឃើញ​​​ជន​​​សង្ស័យ ហើយ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​ដែល​​​គាត់​​​កំពុង​​​ដើរ​​​តាម​​​មាត់​​​ទន្លេ​​​ក្បែរ​​​ផ្សារ​​​កណ្តាល​​​។ កុំ​​​សួរ​​​ខ្ញុំ​​​ថា យើង​​​រក​​​គាត់​​​ឃើញ​​​ដោយ​​​វិធីណា​​​”។

លោក តារាវុធ​​​ បាន​​​និយាយ​​​ថា ការ​​​សើុប​​​អង្កេត​​​ និង​​​ការ​​​ចាប់ខ​​​្លួន​​​លោក បាកណាតូ ​​​ធ្វើ​​​ឡើង​​​តាម​​​សំណើ​​​របស់​​​អាជ្ញាធរ​​​ថៃ​​​ ហើយ​​​ថា ជន​​​ជាតិ​​​អូស្ត្រា​​​លី​​​រូប​​​នេះ​​​​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​នៅ​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក អេង ហីុ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​និយាយ​​​ថា តាម​​​ពិត​​​លោក​​​ បាកណា​​​តូ​​​ ត្រូវ​​​ប្រគល់​​​ឲ្យ​​​អគ្គនាយក​​​​​​ដ្ឋាន​​​​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។

ទាក់​​​ទង​​​កាល​​​ពី​​​ល្ងាច​​ថ្ងៃ​​​សុក្រ លោក សុខ ផល​​​ អគ្គនាយក​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក បាកណាតូ ដែល​​​បាន​​​ឆ្លង​​​តាម​​​ច្រក​​​របៀង​​​​​​​​​​​​នឹង​​​ត្រូវ​​​ប្រគល់​​​ជូន​​​ប្រទេស​​​អូស្ត្រាលី​​​​​​វិញ​​​ នៅ​​​ពេល​​​ដែល​​​ថ្នាក់​​​លើ​​​របស់​​​លោក​​​បញ្ជា​​​ឲ្យ​​​បញ្ជូន​​​ទៅ​​​វិញ​​​។ លោក សុខ ផល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​​​​ព្រួយបារម្ភ​​​នឹង​​​ប្រវត្តិ​​​ឧក្រិដ្ឋ​​​កម្ម​​​របស់​​​បុរ​​​ស​​​ជន​​​ជាតិ​​​អូស្ត្រាលី​​​នេះ​​​ទេ​​​។

នាយ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល បាន​​​និយាយ​​​ថា “គាត់​​​ចូល​​​មក​​​តាម​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ តាម​​​ច្រក​​​របៀង​​​ខុស​​​​​​ច្បាប់​​​។ ដូច្នេះ​​​គាត់​​​ប្រព្រឹត្ត​​​​​​បទ​​​ល្មើស​​​នៅ​​​ក្នុង​​​ប្រទេស​​​យើង​​​ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​គាត់​​​វិញ​​​។ លោក សុខ​​​ ផល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​នោះ​​​កើត​​​ឡើង​​​នៅ​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​។

ទាំង​​​លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ ទាំង​​​លោក អ៊ុក ហៃ​​​សិលា ប្រធាន​​​សើុប​​​អង្កេត​​​នាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​និយាយ​​​ថា ពួក​​​លោក​​​មិនមាន​​​ព័ត៌មា​​​ន​​​ទាក់​​​ទង​​​នឹង​​​ករណី​​​នោះ​​​ទេ​​​។

លោក លឹម សុខារស្មី ប្រធាន​​​ស្តី​​​ទី​​​នៃ​​​ការិយាល័យ​​​អាំង​​​ទ័រ​​​ប៉ូល​​​ បាន​​​និយាយ​​​ថា ការិយាល័យ​​​របស់​​​លោក​​​មិន​​​មានការ​​​ទាក់​​​ទង​​​នឹង​​​ប្រតិបត្តិការ​​​នោះ​​​ទេ​​​។ មន្ត្រី​​​ស្ថាន​​​ទូត​​​អូស្ត្រាលី​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។

វីដេអូ​​​នៃ​​​ការ​​​ចាប់​​​ខ្លួន​​​របស់​​​លោក​​​ បាកណាតូ​​​ បង្ហាញ​​​ឲ្យ​​​ឃើញ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​១០​​​នាក់​​​ជាង​​​រួម​​​មាន​​​មន្ត្រី​​​ស្លៀក​​​ស៊ីវិល​​​ ឡោម​​​ព័ទ្ធ ហើយ​​​ដាក់​​​ខ្នោះ​​​បុរស​​​ជន​​​ជាតិ​​​អូស្ត្រាលី​​​មាឌ​​​ក្រអាញ​​​រូប​​​នេះ​​​នៅ​​​តាម​​​ផ្លូវ​​​ដ៏មមាញឹក​​​មួយ​​​។ បន្ទាប់មក​​​ជន​​​សង្ស័យ​​​នោះ​​​ត្រូវ​​​គេ​​​ដឹក​​​តាម​​​ម៉ូតូ​​​ហុង​​​ដា ជិះ​​​កៀប​​​​​​មុខ​​​ក្រោយ​​​ដោយ​​​មន្ត្រី​​​​​​ពី​​​រ​​​នាក់​​​។

វីដេអូ​​​នោះ​​​ត្រូវ​​​គេ​​​បង្ហោះចែកផ្សាយ​​​​​​តាម​​​ហ្វេស​​​ប៊ុក​​​ដោយ​​​មាន​​​មនុស្ស​​​មួយ​​​ចំនួន​​​សន្និដ្ឋាន​​​ថា លោក បាកណាតូ គឺ​​​ជា​​​ជន អាយ​​​សីុស ។

នាយក​​​ឧត្តម​​​សេនីយ៍ សុខ ផល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មែន​​​អាយ​​​ស៊ីស​​​ទេ។ ត្រូវ​​​យល់ថា​​​អាយ​​​ស៊ីស​​​ជា​​​ស្អី វា​​​មិន​​​ងាយ​​​ទេ​​​អាយ​​​សីុស​​​ចូល​​​មក​​​ស្រុក​​​យើង​​​​​​”៕រើន (រាយការណ៍​​​បន្ថែម​​​ដោយ Matt Blomberg)

The post បុរស​​​​​​ជន​​​ជាតិ​​​អូស្ត្រា​​​លី​​​ម្នាក់​​​​​​​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ appeared first on ខេមបូឌា ដេលី.