Hello VOA៖ ច្បាប់​អន្តរជាតិ​មាន​ តែ​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​តែ​រងគ្រោះ​

Hello VOA៖ ច្បាប់​អន្តរជាតិ​មាន​ តែ​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​តែ​រងគ្រោះ​

កញ្ញា នៅ សំ អតីត​ពលករ​ចំណាកស្រុក​និង​លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​ទទួល​បន្ទុក​ស្រ្តី កុមារ និង​ពលករ​ចំណាកស្រុក​នៃ​គណបក្ស​សង្គ្រោះជាតិ​ ចូល​រួម​ពិភាក្សា​អំពី​«កត្តា​ដែល​នាំ​ឱ្យ​ស្ត្រី​ធ្វើ​ចំណាកស្រុក​ និង​បញ្ហា​ប្រឈម​របស់​ស្រ្តី​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក» នៅ​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

Hello VOA៖ ច្បាប់​អន្តរជាតិ​មាន​ តែ​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​តែ​រងគ្រោះ​

លោកស្រី មូ សុខហួរ អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​ កុមារ និង​ពលករ​ចំណាកស្រុក​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama ក្នុង​ការ​លើក​កម្ពស់​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​ស្ត្រី‍» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)មាន​ពលករ​កម្ពុជា​ជាង​១លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​ដោយ​ខុសច្បាប់​និង​ស្រប​ច្បាប់​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ក្នុង​នោះ​មាន​ប្រទេស​ថៃ​ កូរ៉េ​ខាងត្បូង​​និង​ម៉ាឡេស៊ី​ជាដើម។​ វ៉ាស៊ីនតោន—

ច្បាប់​និង​កតិកា​សញ្ញា​អន្តរជាតិ​មាន​ជាច្រើន​សម្រាប់​ការពារ​ផល​ប្រយោជន៍​ពលការិនី​ចំណាកស្រុក​ឱ្យ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​និង​ប្រាក់​ខែ​សមរម្យ ​ប៉ុន្តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​បាន​ល្អ​ប្រសើរ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង។​

Hello VOA៖ កត្តាដែលនាំឱ្យស្ត្រីធ្វើចំណាកស្រុក និង​បញ្ហាប្រឈមរបស់ស្រ្តីនៅក្នុងស្រុកនិងក្រៅស្រុក

Hello VOA៖ កត្តាដែលនាំឱ្យស្ត្រីធ្វើចំណាកស្រុក និង​បញ្ហាប្រឈមរបស់ស្រ្តីនៅក្នុងស្រុកនិងក្រៅស្រុកi
X

លោកស្រី មូរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ក្រៅ​ពី​ការ​ធានា​ឱ្យ​មាន​ការងារ​សមរម្យ ប្រាក់​ឈ្នួល​សមរម្យ​ទាំង​ក្នុង​ប្រទេស​ ទាំង​ក្រៅ​ប្រទេស ច្បាប់​និង​កតិកា​សញ្ញា​អន្តរជាតិ​ក៏មាន​លើក​ឡើង​ពី​ការ​ការពារ​មិន​ឱ្យ​មាន​ការ​រើស​អើងដោយ​សារ​ភេទ ការ​ការពារ​សុវត្ថិភាព​ស្ត្រី​នៅ​ពេល​មុន​និង​ក្រោយ​ពេល​មាន​គភ៌ ការ​ទទួល​ស្គាល់​គ្រួសារ​ពលករ​ចំណាកស្រុក​ដែល​អនុញ្ញាត​ឱ្យ​ស្ត្រី​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​តាម​ប្តី​អាច​រក​ការងារ​ធ្វើ​បាន​ផង​ដែរ។

លោក​ស្រី​បាន​បន្ថែម​ថា៖​

«ការ​ដែល​ទទួល​ស្គាល់​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​ ច្បាប់​អន្តរជាតិ​ធ្វើ​ឱ្យ​ស្ត្រី​យើង​មាន​សុវត្ថិភាព​ហើយ​ជាពិសេស​មាន​តម្លៃ​ថ្លៃថ្នូរ​ជា​មនុស្ស​ជា​ពលករ​ដូច​គេ​ដូច​ឯង​ដែរ‍»។​

Hello VOA៖ ច្បាប់​អន្តរជាតិ​មាន​ តែ​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​តែ​រងគ្រោះ​

លោកស្រី មូ សុខហួរ អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​ស្រ្តី​ កុមារ និង​ពលករ​ចំណាកស្រុក​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama ក្នុង​ការ​លើក​កម្ពស់​សារៈសំខាន់​នៃ​ការ​អប់រំ​សម្រាប់​ស្ត្រី‍» នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

មាន​ពលករ​កម្ពុជា​ជាង​១លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​ដោយ​ខុសច្បាប់​និង​ស្រប​ច្បាប់​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ក្នុង​នោះ​មាន​ប្រទេស​ថៃ​ កូរ៉េ​ខាងត្បូង ​និង​ម៉ាឡេស៊ី​ជាដើម។​

កញ្ញា​ នៅ សំ ​អតីត​ពលករ​ចំណាកស្រុក​ដែល​បាន​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​អ្នក​បម្រើ​តាម​គេហដ្ឋាន​ជាច្រើន​ឆ្នាំ​បាន​លើក​ឡើ​ង​ថា​ច្បាប់​មាន​មែន​ប៉ុន្តែ​ការ​អនុវត្ត​មិន​អាច​ធ្វើ​បាន​ ហើយ​គ្មាន​ស្ថាប័ន​ណា​ដែល​តាម​ដាន​ដើម្បី​ធានា​ថា​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​អនុវត្ត​បាន​ត្រឹម​ត្រូវ​នោះ​ទេ។

នាង​បាន​រំលឹក​ពី​ស្ថានភាព​ក្នុង​ពេល​កន្លងមកថា៖

«ពេល​ដែល​ក្រុមហ៊ុន​នាំ​ប្អូនស្រី​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ហើយ​គ្រាន់​តែ​យក​ទៅ​ឱ្យ​នៅ​ជាមួយ​ថៅកែ​ហើយ​គេ​ទុក​ប្អូន​ចោល​នៅ​ផ្ទះ​ថៅកែ។ គេ​អត់​ដែល​ទៅ​អើត​មើល​ប្អូន​នៅ​ផ្ទះ​ថៅកែទេ ​ហើយ​មួយ​ខែ​៣០​ថ្ងៃ​ គឺ​ប្អូន​ធ្វើ​ការ​រហូត​អត់​មាន​ថ្ងៃ​សម្រាក​ទេ‍»។

កត្តា​ជីវភាព​ក្រីក្រ​បាន​នាំ​ឱ្យ​នាង​ នៅ សំ ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នា​ពេល​បច្ចុប្បន្ន​នេះ​ នាង ​នៅ សំ ​រក​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​នៅ​តែ​មិន​ទទួល​បាន​កម្រៃ​សមរម្យ​ដែល​អាច​នឹង​រស់​នៅ​ដើម្បី​កសាង​គ្រួសារ​មួយ​បានទេ។

នាង​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​៖

«ប្អូន​នៅ​តែ​មាន​អារម្មណ៍​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ​ព្រោះ​ថា​ការងារ​ដែល​ប្អូន​ធ្វើ​រាល់​ថ្ងៃ​ហ្នឹង​គឺ​ទទួល​បាន​ប្រាក់​ខែ​តិច ​ហើយ​ការ​ធ្វើ​ការ​វា​មិន​សម​នឹង​ប្រាក់ខែ​ ទោះ​បី​ជា​ធ្វើការ​នៅ​ក្រៅ​ប្រទេស​វា​មាន​ការ​លំបាក​មែន​ប៉ុន្តែ​ប្អូន​អាច​ជួយ​ដល់​គ្រួសារ‍»។​

លោកស្រី​ មូរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ កត្តា​ចម្បង​ដើម្បី​ការពារ​ស្រ្តី​ពី​ការ​រំលោភបំពាន​ពេល​ទៅ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេសគឺ​ត្រូវ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ដែល​ទទួល​បាន​ប្រាក់ខែ​សមរម្យនិង​ផ្តល់​ជំនាញ​ឱ្យ​ពួកគាត់​ព្រោះ​បើ​ពួកគាត់​ធ្វើ​ចំណាកស្រុក​គឺ​ត្រូវ​ទៅ​ធ្វើ​ការងារ​ណា​ដែល​មាន​ជំនាញ​ដោយ​សារ​វា​អាច​ជួយ​ផ្តល់​ការធានា​ការពារ​បាន​ល្អ​ប្រសើរ​ជាង។

លោក​ស្រី​បាន​រិះគន់​គោល​នយោបាយ​ខ្លះ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយ​ប្រថាន​ព្រោះ​ពលរដ្ឋ​គ្មាន​ជម្រើស៖

«ការ​បាត់​បង់​ដីធ្លី ឧកញ៉ា​ធំៗ​មាន​ដីធ្លី​ធំ​ច្រើន ​ឯ​ប្រជាកសិករ​យើង​បាត់​បង់​ដីធ្លី​ នេះ​គឺ​ជា​បញ្ហា​មួយ​ដ៏​ធំ​ដែល​រាជរដ្ឋាភិបាល​បាន​លើក​គោល​នយោបាយ​ដ៏​ខុស ស្ទើរ​តែ​១០០​ភាគរយ​ហើយ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ហ្នឹង»៕