ភាពយន្ត​ឯកសារ​មួយ​ឧទ្ទិស​ដល់​ចេតិយ​របស់​កវី​និពន្ធ​ខ្មែរ​ ឃុន​ ស្រ៊ុន

ភាពយន្ត​ឯកសារ​មួយ​ឧទ្ទិស​ដល់​ចេតិយ​របស់​កវី​និពន្ធ​ខ្មែរ​ ឃុន​ ស្រ៊ុន

រូបថត​របស់​លោក ​ឃុន​ ស្រ៊ុន​ និង​គ្រួសារ។ (រូបថត​ផ្តល់​ឲ្យ​ដោយ Eric Galmard)

កំណត់​និពន្ធ៖ លោក​ អេរិក​ ហ្កាល់ម៉ារដ៍​ (Eric Galmard) ជា​គ្រូ​បង្រៀន​ផ្នែក​អក្សរ​សិល្ប៍​ និង​ភាពយន្ត​ ដែល​ធ្លាប់​ធ្វើការ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០។ ​លោក​ទើប​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ មាន​ចំណង​ជើង​ថា​«ចេតិយ​សម្រាប់​ឃុន ស៊្រុន»​ដែល​ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ ដែល​មាន​ស្នាដៃ​ក្នុង​ទសវត្សរ៍​១៩៦០​ និង​១៩៧០​ ហើយ​ស្នាដៃ​ទាំង​នោះ​នៅតែ​មាន​ឥទ្ធិពល​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន។​ ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ (CIFF) ​នៅ​ភ្នំពេញ​ ពី​ថ្ងៃ​សៅរ៍​ ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ​នាង​ សើ​ សាយ្យាណា​ នៃ VOA បាន​សម្ភាស​លោក​ អេរិក​ ហ្កាលម៉ារដ៍​ អំពី​គោល​បំណង​ និង​អត្ថន័យ​របស់​ភាពយន្ត​ឯកសារ​នេះ។ ​សូមលោក​អ្នកស្តាប់​បទ​សម្ភាសន៍​នេះដូចតទៅ។

បទ​សម្ភាសន៍ VOA៖ ភាពយន្ត​ឯកសារ​មួយ​ឧទ្ទិស​ដល់​ចេតិយ​របស់​កវី​និពន្ធ​ខ្មែរ​ ឃុន​ ស្រ៊ុន

បទ​សម្ភាសន៍ VOA៖ ភាពយន្ត​ឯកសារ​មួយ​ឧទ្ទិស​ដល់​ចេតិយ​របស់​កវី​និពន្ធ​ខ្មែរ​ ឃុន​ ស្រ៊ុនi

|| 0:00:00

X