ចាន់ រក្សា និង ផាន់ សារុនមិនអស់ចិត្ត

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន CTN ថ្ងៃទី​ី ៥ ធ្នូ​អ្នក​ប្រដាល់​ចាន់ រក្សា​ក្លិប​អេ​ភូ​ថង​កីឡា និង ផាន់ សារុន​ក្លឹប​គុជ​សារ​កីឡា​ណាត់​ប្រកួត​គ្នា​ម្ដងទៀត ។​

​    ​តាមពិត​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ជួប​ប្រកួត​គ្នា ២-៣​លើក​មកហើយ​តែដោយសារ​មាន​ចាញ់​-​ឈ្នះ​ទៅ​វិញ​ទៅមក​នោះ​ទើប​ពួកគេ​មិន​ អស់ចិត្ត​ហើយ​ណាត់​ជួបគ្នា​ម្ដងទៀត​ដើម្បី​បញ្ជាក់ថា​ក្នុងចំណោម​ពួកគេ​ទាំង ២ នរណា​ជា​អ្នកខ្លាំង​ពិតប្រាកដ​នោះ ។​

​    ​ពួកគេ​មាន​សមត្ថ​ភាពមិន​លើសខ្វះ​គ្នា​ទេ​ការ​ចាញ់​-​ឈ្នះ​កន្លងមក​ ទាំងសងខាង​សុទ្ធតែ​សុទ្ធតែ​ទ្រមខ្លួន​ដូចគ្នា​តែ​លើក​នេះ​មិនដឹងថា​យ៉ាងណា​ នោះឡើយ​ព្រោះ​ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ។​

​    ​សុខ វាសនា ក្លិប​ឃ្លាំងមឿង​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ព្រីម ព្រេ​ម​ក្លឹប​បាគង​មានជ័យ​ខេត្តសៀមរាប​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ឯ អ្នក​ប្រដាល់​ឈុន បញ្ញា​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​ណ​ក់ ស៊ីនួន​ក្លឹប​ឃ្លាំងមឿង​កីឡា ។​