ជា សំនៀង និង មិន សិលា រកឈ្នះឃើញឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​ខ្សែក្រវាត់​គោ​ជល់​លើស​ង្វៀន CNC ថ្ងៃទី​៥​ធ្នូ​នេះ​មិនដឹងថា​ជា សំនៀង ក្លិប​ទ័ព​ឆ័​រយោង​៩១១ និង​មិន សិលា​ក្លឹប​និរោធ​ន៍​មានជ័យ​រក​ជ័យជំនះ​បាន​ឬទេ ?

​    ​សំនៀង​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ឡាវ​Yorth Khunphun Bangsai ឯ មិន សិលា​ត្រូវ​ជួប​អ្នក​ប្រដាល់​ឡាវ​ Orono Champasak ។​

​     ​អ្នក​ប្រដាល់​កម្ពុជា​ទាំង ២ រូបនេះ​សុទ្ធតែ​ជួប​បរាជ័យ​ដូចគ្នា​ក្នុងខណៈដែល​អ្នកប្រៃ​ដាល់​ឡាវ​ទាំង ២ រូបនេះ​សុទ្ធតែ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុ​ជាមុន​ទឹក​ទី ៥ ដូចគ្នា​ដែរ ។​

​     ​Orono Champasak វ៉ៃ​ធ្លាប់​វ៉ៃ​ជា សំនៀង​ឲ្យ​សន្លប់​ពេលនេះ​មិនដឹងថា​គេ​អាច​វ៉ៃ​មិន សិលា​ឲ្យ​សន្លប់​បានដែរ​ឬទេ ? ចំពោះ Yorth Khunphun Bangsai វិញ​ធ្លាប់​វ៉ៃ​មិន សិលា​ឲ្យ​សន្លប់​ដែរ​សម្រាប់​លើក​នេះ​មិនដឹងថា​គេ​អាច​ផ្ដួល​ជា សំនៀង​បានដែរ ឬទេ​?

​    ​អ្នក​ប្រដាល់​ឡាវ​ទាំង ២ រូបនេះ​បើ​ឈ្នះ​ទៀត​គឺ​គេ​មាន​កៅអី​សម្រាប់​វគ្ក​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ហើយ ឯ អ្នក​ប្រដាល់​កម្ពុជា​បើ​ចាញ់​គឺ​នៅ​ប្រកួត​គ្នាឯង​បង្គ្រប់កិច្ច​ តែប៉ុណ្ណោះ ។ លើក​នេះ​សំណាង​ល្អជា​របស់​ក​ម្បុ​ជា ឬ ឡាវ ?
​