សេក គឹមរូន និង វេន សុភ័ក្ត្រជួបគ្នាលើកដំបូង

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV រសៀល​ទី ៥ ធ្នូ អ្នក​ប្រដាល់​សេក គឹម​រូ​ន​ក្លិប​អង្គរ​មានជ័យ​ ខេត្តសៀមរាប​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​វេន សុភ័ក្ត្រ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​

​    ​នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ជួប​ប្រកួត​គ្នា ។ សុភ័ក្ត្រ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទេ​តែ​ មួយរយៈ​នេះ​ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជំនះ​ទៀតផង ។ អ្នក​ប្រដាល់​រូបនេះ​អន់​ជើង​ក្រោម​ក៏ពិតមែន​ តែ​គូប្រកួត​កម្រ​នឹង​វាយប្រហារ​ជើង​ក្រោម​គេ​បាន​ណាស់ ។​

​    ​សុភ័ក្ត្រ​តែងតែ​ប្រើ​ជង្គង់ និង កែង​ដើម្បី​យកឈ្នះ​គូប្រកួត ។ កន្លងមក​មាន​អ្នក​ប្រដាល់​ជើងចាស់​មិនតិច​ទេ​ សន្លប់​ដោយសារ​ជង្គង់ និង កែង​របស់​អ្នក​ប្រដាល់​រូបនេះ ។​

​    ​ចំពោះ​គឹម​រូ​ន​វិញ​ទោះបី​ការ​វ៉ៃ​ចេញ​របស់គេ​ហាក់ដូចជា​យឺត​បន្តិច​មែន​ តែ​ធ្ងន់ ។​ទាំង​ដៃ ទាំង​ជើង​របស់គេ​ធ្ងន់​ ណាស់ គូប្រកួត​មិនសូវ​ហ៊ាន​រង​ឡើយ​គឺ​លោត​ដកថយ​ព្រោះ​ខ្លាច​ដៃ​មាន​បញ្ហា ។ ការជួបគ្នា​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹង​ ខាង​ណា​មានឱកាស​ដើម្បី​ឈ្នះ ។​

​    ​ផាន់ ពិសិដ្ឋ​ក្លឹប​គុជ​សារ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ព្រំ វី​មកពី​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​រហ័សរហួន​ដូចគ្នា និង មាន​កលល្បិច​វ៉ៃ​ចេញ​ល្អ​ដូចគ្នា តែ​ពួកគេ​វ៉ៃ​មិន​ហ៊ាន​ប្តូរ​ ឡើយ ។​សម្រាប់​ពួកគេ​ទាំង ២ នេះ​ឱកាស​ឈ្នះ​គឺមាន​ដូចគ្នា​ហើយ​បើ​នរណា​ហ៊ាន​មើលស្រាល​គូប្រកួត​នោះ​អាច​ នឹង​ សន្លប់​ក៏​ថា​បានដែរ ។​

​    ​ចាំមើល​ជ័យជំនះ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​នរណា ? គេ​ជឿថា​ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក​ហើយ​អ្នកឈ្នះ និង​ អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា ។​

​    ​គឹម វាសនា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ុំ កំសត់​មកពី​ក្លឹប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។​

​    ​សា​ត្ពុ​ទ្ធិ​សូត្រ​ក្លឹប​កុន​ខ្មែរ​អង្គរ ប្រកួត​ជាមួយ​សេក គឹម​សាន​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ក្នុង​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​ក្នុងខណៈដែល​លីន ជី​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ម៉ន ខ្លា​ដាំ​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ព​ជើង​គោក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នោះ ។​