អ្នកដែលត្រូវប្រកួតជាមួយថៃលើសង្វៀនExpert

ភ្នំពេញ:    ​ភ្នំពេញ​:​សម្រាប់​ការប្រកួត​ប្រដាល់​ឃា​លក្ខណៈ​អន្តរជាតិ​លើស​ង្វៀន EXPERT របស់ SEA-TV​ថ្ងៃ​សៅរ៍​ទី​ ទី ៥ ធ្នូ​នេះ​អ្នក​ប្រដា​លាំ​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​ឈ្មោះ​  Phach Nam Ek ។​

​    ​អ្នក​ប្រដាល់​រូបនេះ​ឧស្សាហ៍​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ​ហើយ​ការប្រកួត ​ចុងក្រោយ​របស់គេ​ឈ្នះ​មាស ច័ន្ទ​ មាន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ។ សុវណ្ណ​ឡើង​វ៉ៃ​លើក​នេះ​ដូចជា​ឡេង​ទៅ​សងសឹក​ជំនួស​មិត្ត​រួម​ ក្លិប​គឺ​មាស ច័ន្ទ​មាន​អញ្ចឹង​ដែរ  ។​

​    ​អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​មិន​ប្រញាប់​នោះទេ​ទោះបី​គូប្រកួត​ខិតខំ​ព្យាយាម ​ធ្វើ​ឲ្យ​គេ​ខឹង​យ៉ាងណា​ក៏​គេ​វ៉ៃ​ក្នុង​ស្ថាន​ ភាព​ធម្មតា​ដោយ​មិន​ច្រឡោត ។ តែ​ការ​វ៉ៃ​ចេញ​របស់គេ​មាន​ប្រសិទ្ធិភាព​ណាស់​មិនតែប៉ុណ្ណោះ​គេ​ការពារ​ ក៏បាន​ល្អ​ ដែរ ។​

​    ​ចំពោះ​សុវណ្ណ​ហាក់ដូចជា​ឆេវឆាវ​គួរសម​ដែរ ។​ការ​វ៉ៃ​ចេញ​របស់គេ​ក៏មាន​ប្រសិទ្ធិភាព​ដែរ​តែ​ការ​វ៉ៃ​ដោយ​ឆេវ​ ឆាវ​តែងតែ​ធ្វើ​ឲ្យ​សុវណ្ណ​ជួប​រឿង​មិនសូវ​ល្អជា​ញឹកញាប់ ។ ចាំមើល​សុខ សុវណ្ណ​ឡើង​សងសឹក​ជំនួស​មិត្ត​រួម​ក្លឹប​មាស​ ច័ន្ទ​មាន ឬ ទៅ​ដើម្បី​ចាញ់​ទៀត ?

​    ​អ៊ុង វីរៈ​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Khong Park ដោយ​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។​

​    ​សម្រាប់​វីរៈ​មួយរយៈ​ធំ​នេះ​ការប្រកួត​របស់គេ​មិន​ត្រឹមតែ​មិន​ស្គាល់​ ចាញ់​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ផ្ដួល​គូប្រកួត​ បាន​មុន​ទឹក​ទី ៥ ទៀតផង ។ ជង្គង់ និង កែង​របស់​អ្នក​ប្រដាល់​រូបនេះ​គឺជា​អាវុធ​ដ៏​សំខាន់​ណាស់​ដែល​គេ​តែងតែ​ប្រើ ​ ដើម្បី​បញ្ចប់​សកម្មភាព​គូប្រកួត​នោះ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Khong Park នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ ចាំមើល​អ្នក​ ណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​បឺត សង្ឃឹម​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​យុគ​ យក្ស​ផ្លែ​ក្លឹ អប់រំ​កាយ​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ច​ន ចិ​ត្រា​ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​ផន​ សុខ​ហេង​ក្លឹប​កងយោធពល​ខេមរភូមិន្ទ និង ជា ប្រយុទ្ធ​ក្លឹប​អមតៈ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​សិទ្ធ លី​យ៉ុង​មកពី​ក្លិប​ សាមគ្គី​កូន​ខ្មែរ ។​