ភូមិ​មួយ​នៅ​ឥណ្ឌា​យក​កូន​ក្មេង​ប្រមៀល​លើ​លាមក​គោ ​ជឿ​ថា​នាំ​​​សំណាង​ល្អ​ និង​ព្យាបាល​ជំងឺ​

ភូមិ​មួយ​នៅ​ឥណ្ឌា​យក​កូន​ក្មេង​ប្រមៀល​លើ​លាមក​គោ ​ជឿ​ថា​នាំ​​​សំណាង​ល្អ​ និង​ព្យាបាល​ជំងឺ​

ជា​ទំនៀម​ទម្លាប់​​ចម្លែក​​​របស់​​​ភូមិ​​មួយ​នៅ​ប្រទេស​ឥណ្ឌា​​ ដែល​ប្រជាជន​ជា​ច្រើន​​នាក់​បាន​​នាំ​​យក​​កូន​​ក្មេង​តូច​ៗ​ជា​ច្រើន​​​​ទៅ​​ដាក់​លើ​​គំនរ​លាមក​គោ។​​

 

 ភូមិ​មួយ​នៅ​ឥណ្ឌា​យក​កូន​ក្មេង​ប្រមៀល​លើ​លាមក​គោ ​ជឿ​ថា​នាំ​​​សំណាង​ល្អ​ និង​ព្យាបាល​ជំងឺ​

 
អ្នក​ភូមិ​​​​នៃ​​សង្កាត់​ Betul រដ្ឋ​ Madhya Pradesh ប្រទេស​ឥណ្ឌា​​ដែល​​មាន​កូន​តូច​ៗ​​​​បាន​​​មក​តម្រង់​ជួរ​គ្នា​ចាំ​យក​កូន​ៗ​​​​របស់​ខ្លួន​ទៅ​ដាក់​ប្រមៀល​លើ​លាមក​គោ​។ ទម្លាប់​នៃ​ការ​ធ្វើ​បែប​នោះ​ គឺ​ពួក​គេ​ជឿ​ថា​​​​ការ​​ឲ្យ​ក្មេង​ៗ​ប្រឡាក់​នឹង​​លាមក​​​គោ​​​នឹង​​ធ្វើ​ឲ្យ​​ក្មេង​ៗ​មាន​សុខភាព​ល្អ​​​​និង​ការពារ​ពី​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ។ អ្នក​ភូមិ​ក៏​បាន​ឲ្យ​ដឹង​ថា​ ការ​ឲ្យ​ក្មេង​ៗ​ប្រឡាក់​​នឹង​លាមក​គោ​ស្រស់​ៗ នឹង​នាំ​សំណាង​ដល់​​ពួក​គេ​ផង​​ដែរ។​​​​​​​​​​
 

ការ​អនុវត្ត​​​​ដូច​ខាង​លើ​​ត្រូវ​បាន​ធ្វើ​​ឡើង​​មួយ​ថ្ងៃ​ក្រោយ ពិធី​បុណ្យ Diwali ឬ​​ពិធី​បុណ្យ​នៃ​ពន្លឺ​ដែល​ជា​​ពិធី​បុណ្យ​ហិណ្ឌូ​ធំ​ជាង​គេ​​នៅ​ឥណ្ឌា។ ប្រជាជន​បាន​នាំ​គ្នា​ប្រមូល​លាមក​គោ​​ចាក់​គរ​​នៅ​មួយ​កន្លែង​​ ក្រោយ​ពី​​​​មាន​​ការ​បួង​សួង​​ទៅ​ដល់​អាទិទេព​ហិណ្ឌូ​រួច​ គេ​ក៏​បាន​​ចាប់​ផ្ដើម​យក​កូន​ក្មេង​ទៅ​ដាក់​លើ​លាមក​គោ។
 

ភូមិ​មួយ​នៅ​ឥណ្ឌា​យក​កូន​ក្មេង​ប្រមៀល​លើ​លាមក​គោ ​ជឿ​ថា​នាំ​​​សំណាង​ល្អ​ និង​ព្យាបាល​ជំងឺ​
 
 

នៅ​ក្នុង​​សាសនា ហិណ្ឌូ សត្វ​គោ​គឺ​ជា​សត្វ​សក្ការ​ពិសិដ្ឋ​មួយ​ដែល​គេ​គោរព​បូជា។ អ្នក​សាសនា​ហិណ្ឌូ​​​ជា​ច្រើន​ជឿ​ថា​ ទឹក​នោម​និង​លាមក​គោ​​​គឺ​ជា​​​​ឱសថ​​ពិសេស​មួយ៕

 

 
ចុចអាន៖ កូន​ក្របី​ចម្លែក ​​រាង​ដូច​ក្រពើ​ ផ្អើល​​​​អ្នក​ភូមិ​​នៅ​​ថៃ
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​