មិន​ធម្មតា Taylor Swift មាន​អង្គរក្ស​តាម​ការពារ​​ដល់​១៧​នាក់​ ដូច​ប្រធានាធិបតី

មិន​ធម្មតា Taylor Swift មាន​អង្គរក្ស​តាម​ការពារ​​ដល់​១៧​នាក់​ ដូច​ប្រធានាធិបតី

ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ប្រជាប្រិយ​​របស់ Taylor Swift ឡើង​កូដ​​យ៉ាង​ខ្លាំង​ក្នុង​សិល្បៈ។ ថ្មី​ៗ​នេះ​នាង​បាន​បង្ហាញ​វត្តមាន​​នៅ​ហាង​មួយ​កន្លែង​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​មាន​​​អង្គរក្ស​ការពារ​ផ្ទាល់​ខ្លួន​ដល់​ទៅ​១៧​នាក់។

 

តារា​ស្រី​វ័យ​២៥​ឆ្នាំ​នឹង​បញ្ចប់​ការ​ប្រគំតន្ត្រី​ទេសចរណ៍​1989 នៅ​ថ្ងៃ​ទៅ​១២​ ខែ ធ្នូ​នៅ​ប្រទេស​អូស្ត្រាលី។ ឆ្លៀតពេល​នេះ​ម្ចាស់​បទ “Bad Blood” ក៏​បាន​ទៅ​សម្ដែង​​និង​បង្ក​ភាព​ភ្ញាក់ផ្អើល​ក្នុង​ហាង​មួយ​មានឈ្មោះ​ថា Nova’s Red Room ក្នុង​រដ្ឋ​ Queensland ប្រទេស​អូស្ត្រាលី ដែល​មាន​​អ្នក​ទស្សនា​តែ​១០០​ប៉ុណ្ណោះ។

 

មិន​ធម្មតា Taylor Swift មាន​អង្គរក្ស​តាម​ការពារ​​ដល់​១៧​នាក់​ ដូច​ប្រធានាធិបតី

 

បើ​តាម​សម្ដី​របស់​ពិធីករ​លោក Michael ‘Wippa’ Wipfli និង Ryan ‘Fitzy’ Fitzgerald ដែល​ជា​សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​”ពួក​យើង​​អង្គុយ​នៅ​ខាង​ក្រោយ​ឆាក​រង​ឆ្នាំ Taylorមក​ដល់។ នាង​ហាក់​ដូច​ជា​ប្រធានាធិបតី​អីចឹង​ពេល​មក​ដល់ ព្រោះ​មាន​​​អង្គរក្ស​ការពារ​ដល់​ទៅ​១៧​នាក់​​ចាំ​ដើរ​តាម”។

 

នាង​ពេល​កន្លង​ទៅ Taylor Swiftក៏​បាន​ប្រកាស​លើ​បណ្ដាញInstagram របស់​ខ្លួន​ថា នឹង​នាំ​ក្រុម​ការងារ​​តន្ត្រី​ទេសចរណ៍1989 ​ ទាំង​១២៥​នាក់​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កោះ ​Hamilton ក្នុង​ប្រទេស​អូស្ត្រាលី​ដើម្បី​ទុក​ជា​ការ​អរគុណ៕

 

ចុចអាន៖Taylor Swift នឹង​នាំ​ក្រុម​ការងារ​១២៥​នាក់​ដើរលេង​ដើម្បី​ទុក​ជា​ការ​អរគុណ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror