សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ​មនុស្សធម៌​កាកបាទក្រហម ជូន​ពលរដ្ឋ​ទីទ័លក្រ ២.៥២០ គ្រួសារ នៅ​ខណ្ឌដង្កោ​

ភ្នំពេញ: ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​សំណេះសំណាល និង​ផ្តល់​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ ជនពិការ ចាស់ជរា​គ្មាន​ទីពឹង និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន ២.៥២០ គ្រួសារ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥​។​

​ពិធី​សំណេះសំណាល និង​ផ្តល់​អំណោយ​មនុស្សធម៌ ធ្វើឡើង​នៅ​តំបន់​ស្ពាន​ហា ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួល​អំណោយ​នាពេលនោះ មកពី​១៣​សង្កាត់ ក្នុង​ខណ្ឌដង្កោ ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម​, មី​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ ក្រណាត់ស​១​ដុំ ទឹក​សុទ្ធ​២​ដប នំប៉័ង​១​ដើម និង​ថវិកា​៣​ម៉ឺន​រៀល​៕