ស្រី​ស្នេហ៍​វៀតណាម​លើកគ្នា​មក​វ៉ៃ​ដល់​ផ្ទះ បុរស​ជនជាតិ​ចិន​ទាញ​កាំបិតប៉័ងតោ​ ដេញ​កាប់​រត់​បាតជើង​ស​ព្រាត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​យក​ កាំបិតប៉័ងតោ​ដេញ​កាប់​បក្ខពួក​ស្រី​ស្នេហ៍​ដែល​​បាន​មក​ព្រួត​វាយ​ខ្លួន​ ដល់​ផ្ទះ ព្រម​ទាំង​បាន​​បណ្ដាល​ឲ្យ​សមត្ថកិច្ច​២​នាក់​រង​របួស​ស្រាល​ផង​ដែរ ដែល​ហេតុការណ៍​​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៤ ធ្នូ ២០១៥ នៅផ្ទះ​លេខ​៣១ ផ្លូវ​លេខ​៣២៨ ទល់មុខ​ក្លិប Victory ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

បុរស​ជនជាតិ​ចិន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ហ័​ង ឈុ​ង​ឡា​ង អាយុ​៣៥​ឆ្នាំ ចំណែក​ស្រី​ស្នេហ៍​ដែល​នាំ​បក្ខពួក​មក​វ៉ៃ​​ដល់​ក្នុងផ្ទះ​ឈ្មោះ សូលី​ញ ជា​ជនជាតិ​វៀតណាម ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ប្រុស​២​នាក់​ស្រី​២​នាក់​បាន​មក​គោះ​ទ្វារ ខណៈ​ពេល​ជនជាតិ​ចិន​នោះ​បើកទ្វារ​ស្រាប់តែ​ស្រី​ម្នាក់​បាន​វ៉ៃ​ជនជាតិ​ចិន​ នោះ​១​ដៃ​ចំ​កណ្ដាល​មុខ ហើយ​ប្រុស​ៗ២​នាក់​នោះ​ក៏​បាន​ចូល​វ៉ៃ​ដល់​ក្នុងផ្ទះ​ដែរ ។ ខណៈ​ពេល​ជនជាតិ​ចិន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុងផ្ទះ​បាន​ក៏​ទាញ​បាន​ កាំបិតប៉័ងតោ​ដេញ​កាប់​វិញ​រត់​បាតជើង​ស​ព្រាត​គេចខ្លួន​អស់រលីង ។ បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ក៏​មក​ជួយ​ឃាត់ ក៏​មានការ​ប្រតាយប្រតប់​គ្នា​រហូត​រង​របួសស្រាល​នគរបាល​ប៉ុស្តិ៍​ទួល​ ស្វាយព្រៃ​២​នាក់​ផង​ដែរ ទើប​ចាប់​ឃាត់​បាន ។

ប្រភព​ពី​បុរស​ជនជាតិ​ចិន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ធ្នូ ២០១៥ ខ្លួន​(​ជនជាតិ​ចិន​)​បាន​នាំ​ស្រី​ស្នេហ៍​របស់​ខ្លួន​ទៅ​លេង​នៅ​ប្រទេស​ វៀតណាម ស្រាប់តែ​នៅ​ថ្ងៃ​ទី​៣​ធ្នូ ស្រី​ស្នេហ៍​របស់​ខ្លួន​បាន​លួច​យក​ប៉ា​ស្ព័​រ​របស់​ខ្លួន​មក​ភ្នំពេញ​វិញ​ មុន ។ លុះដល់​ថ្ងៃ​ទី​៤ ធ្នូ ខ្លួន​(​បុរស​ជនជាតិ​ចិន​) បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​ទាំង​អត់​មាន​ប៉ា​ស្ព័​រ ហើយ​ក៏​បាន​ទូរស័ព្ទ​ហៅ​ស្រី​ស្នេហ៍​នោះ​ឲ្យ​យក​ប៉ា​ស្ព័​រម​ក​ឲ្យ​ខ្លួន​ វិញ តែ​នាង​មិន​បាន​យក​មក​ឲ្យ​ទេ តែ​បាន​ផ្ញើ​ប៉ា​ស្ព័​រម​ក​ឲ្យ​វិញ​ដែរ ។ ពេល​នោះ​ខ្លួន​ក៏​បាន​ទូរស័ព្ទ​ទៅ​នាង​ឲ្យ​មក​ជួប​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​ពេល​នាង​មក​ដល់​ក៏​កើតរឿង​ហេតុ​ដូច​ខាងលើ​តែ​ម្តង ។

ក្រោយ​ពេលធ្វើការ​សាកសួរ​រួច បងប្អូន​រប​ស់បុរសជន​ជាតិចិន​មក​ធានា​ត្រឡប់​ទៅ​វិញ​ជា​ធម្មតា​ហើយ ៕

ស្រី​ស្នេហ៍​វៀតណាម​លើកគ្នា​មក​វ៉ៃ​ដល់​ផ្ទះ បុរស​ជនជាតិ​ចិន​ទាញ​កាំបិតប៉័ងតោ​ ដេញ​កាប់​រត់​បាតជើង​ស​ព្រាត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន
ស្រី​ស្នេហ៍​វៀតណាម​លើកគ្នា​មក​វ៉ៃ​ដល់​ផ្ទះ បុរស​ជនជាតិ​ចិន​ទាញ​កាំបិតប៉័ងតោ​ ដេញ​កាប់​រត់​បាតជើង​ស​ព្រាត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន
ស្រី​ស្នេហ៍​វៀតណាម​លើកគ្នា​មក​វ៉ៃ​ដល់​ផ្ទះ បុរស​ជនជាតិ​ចិន​ទាញ​កាំបិតប៉័ងតោ​ ដេញ​កាប់​រត់​បាតជើង​ស​ព្រាត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត