ឃាត់ខ្លួនគ្រូបង្ហាត់ កីឡាប្រដាល់ ជនជាតិអូស្រ្តាលី ពាក់ព័ន្ធនឹង ករណីឃាតកម្ម សម្លាប់មនុស្ស ក្នុងប្រទេសអូស្ត្រាលី

ភ្នំពេញ៖ គ្រូបង្ហាត់កីឡាប្រដាល់ជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានបានឃាត់ខ្លួន ដោយកម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ ក្រោយបានធ្វើការ ស្រាវជ្រាវឃើញ ជាប់ពាក់ព័ន្ធនិង ករណីឃាតកម្ម សម្លាប់មនុស្សម្នាក់ នៅប្រទេស អូស្ត្រាលី ហើយបានរត់គេចខ្លួន មកពួនសំងំលាក់ខ្លួន នៅប្រទេសកម្ពុជា។ នេះបើយោងតាម គេហទំព័រអគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅក្នុងសណ្ឋាគារ ឃ្វីនហ្វូត នៅម៉ោង៤៖៤០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១១៨ កែងលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ជនសង្ស័យដែល ត្រូវឃាត់ខ្លួន ឈ្មោះ BAGNATO ANTONIO ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ អូស្ត្រាលី មុខរបរសព្វថ្ងៃជា គ្រូបង្ហាត់កីឡាប្រដាល់ និងស្នាក់នៅ សណ្ឋាគារ ឃ្វីនហ្វូត បន្ទប់លេខ៦០៥ ដែលមានទីតាំងលេខ៨២ នៅផ្លូវលេខ ១៣៦កែងផ្លូវលេខ ០៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យដែលជា គ្រូបង្ហាត់ កីឡាប្រដាល់ ជនជាតិអូស្ត្រាលីរូបនេះ បានប្រព្រឹត្ត អំពើឃាតកម្មគិតទុកជាមុន (សម្លាប់មនុស្សប្រុសម្នាក់) នៅប្រទេសអូស្ត្រាលី រួចបានចាកចេញពី ប្រទេសអូស្ត្រីលី កាលពីឆ្នាំ២០១៤មកម្លេះ ដោយមកសំងំលាក់ ខ្លួនរស់នៅរាជធានីភ្នំពេញ ប្រទេស កម្ពុជា ដោយមិននឹកស្មា នថារត់រួចខ្លួន លុះដល់ថ្ងៃកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវដឹងច្បាស់ថា ជនសង្ស័យបាន ជួលបន្ទប់សណ្ឋាគារ ឃ្វីនហ្វូត ស្នាក់នៅ ទើបចុះមកឃាត់ ខ្លួនជនសង្ស័យនេះបានតែម្តង។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាង សំណុំរឿងដើម្បីចាត់ ការតាមនីតិវីធី ៕

ឃាត់ខ្លួនគ្រូបង្ហាត់ កីឡាប្រដាល់ ជនជាតិអូស្រ្តាលី ពាក់ព័ន្ធនឹង ករណីឃាតកម្ម សម្លាប់មនុស្ស ក្នុងប្រទេសអូស្ត្រាលី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត