វិធី​បីយ៉ាង​ដែល​អាច​កំចាត់​ភាពស្រវឹង​បាន​

វិធី​បីយ៉ាង​ដែល​អាច​កំចាត់​ភាពស្រវឹង​បាន​

​ក្រៅពី​ឈឺ​ក្បាលខ្ទោកៗ វិលមុខ និង​ក្អួតចង្អោរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​ក៏​អាច​បណ្តាលឱ្យ​ខ្សោះ​ជាតិ​ទឹក​បាន​ដែរ ព្រោះ​គ្រឿង​ស្រវឹង​មាន​សមាសភាព​ចា​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​។ ហេតុដូច្នេះ​ហើយ​ទើប​ជា​មូលហេតុ​នាំឱ្យមាន​រោគសញ្ញា​ជា​ស្រវឹង​កើតឡើង​។

​តាមរយៈ​ការព្យាបាល​ដោយ​ខ្លួនឯង​ទៅលើ​អ្នក​មាន​អាការៈ​ស្រវឹង វា​ពិត​អាច​ជា​អាចធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​បី​យ៉ាង​ដែល​អាច​ដោះស្រាយ​រោគសញ្ញា​នៃ​ភាពស្រវឹង​។​

​គេង​
​គ្រឿង​ស្រវឹង​អាច​ធ្វើឱ្យ​មនុស្ស​គេង​លក់បាន​យ៉ាង​ងាយ​ប៉ុន្តែ​ក្រោយពី​ពិធីជប់លៀង​បានបញ្ចប់​ច្រើន​មក​រួច ពួកគេ​អាច​នឹង​គេង​មិន​លក់​ទៅវិញ​។ ដូច្នេះ​ការ​គេង​មិន​គ្រប់គ្រាន់​មិនមែន​ជា​រឿង​សំខាន់​នាំឱ្យ​ស្រវឹង​ឡើយ ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​អ្នក​ស្រវឹង​កាន់តែខ្លាំង​ទៅវិញ​ទេ​។ ការសិក្សា​បាន​ឱ្យដឹងថា ការ​ដែល​ស្រវឹង​ហើយ​មិន​បាន​គេង​នោះ ពិតជា​ធ្វើឱ្យ​ខួរក្បាល​មនុស្ស​ទៅ​ជា​ស្រ​អាប់ និង​ឈឺ​ពេញ​ខ្លួន​។

​បង្គ្រប់​ជាតិ​ទឹក​ឡើងវិញ​
​ចាប់តាំងពី​ការ​ខ្សោះ​ជាតិ​ទឹក​បណ្តាល​មក​ពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន និង​បង្ក​ជា​រោគសញ្ញា​ស្រវឹង​មក ការ​ញ៉ាំ​ទឹក​បន្ថែម​ពិតជា​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​វិញ​។ តាមពិត ការសិក្សា​បាន​ឱ្យដឹងថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​អាច​បណ្តាល​ឱ្យ​បាត់បង់​អេឡិចត្រូលីត្រ​ក្នុងខ្លួន​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ដែល​មាន​អេឡិចត្រូលីត្រ​វិញ​ឱ្យបាន​ច្រើន ព្រមទាំង​ទឹក​ផ្លែឈើ​ផងដែរ​។

​កុំ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​
​ភាគច្រើន​អ្នក​ស្រវឹងស្រា​តែង​រអ៊ូ​អំពី​ការឈឺ​ក្បាល និង​ឈឺ​សាច់ដុំ​។ សញ្ញា​អស់ទាំង​នេះ​អាច​ងាយ​នឹង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​ទេ ដូច​ជា​ថ្នាំ Paracetamol ជា    ដើម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំនាញ​និយាយថា ការប្រើ​ថ្នាំ​ប្រភេទ​នេះ​កាន់តែ​ធ្វើឱ្យ​ថ្លើម​ខូចខាត​ថែម​ទៀត​ទៅ​វិញ​ទេ ព្រោះ​គ្រឿង​ស្រវឹង​កំពុងតែ​ធ្វើ​ទុក​ថ្លើម​ស្រាប់​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។