អាហារ​ល្អ​បំផុត​សម្រាប់​ធ្វើ​ឱ្យ​សក់ និង​ក្រចក​កាន់តែ​រឹងមាំ និង​សុខភាព​ល្អ​

អាហារ​ល្អ​បំផុត​សម្រាប់​ធ្វើ​ឱ្យ​សក់ និង​ក្រចក​កាន់តែ​រឹងមាំ និង​សុខភាព​ល្អ​

​នៅពេល​សក់ និង​ក្រចក​ត្រូវ​ការលូតលាស់ ជីវជាតិ​ដែល​អ្នក​បាន​ញ៉ាំ​នៅថ្ងៃនេះ​អាច​នឹង​ជួយ​ពង្រឹង​ដល់​ការរស់នៅ​របស់​សរីរាង្គ​ទាំងពីរ​នេះ​បាន​។ ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង​ដោយ​សារធាតុ Keratin មក វា​ត្រូវ​បាន​គេ​យល់​ថា វីតាមីន និង​ជីវជាតិ​ជាច្រើន​ដែល​អាច​ពង្រឹង​សុខភាព​អ្វីមួយ​បាន ដូច្នេះ​វា​ក៏​អាច​ពង្រឹង​ដល់​សុខភាព​សរីរាង្គ​ផ្សេងៗ​ទៀត​បាន​ដែរ​។

​ពិតណាស់ មាន​របស់​ច្រើនណាស់​ដែល​អ្នក​អាច​ញ៉ាំ​បាន​។ អតុល្យភាព​អ័រម៉ូន ស្ត្រេ​ស ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​កង្វះ​លំ​ហាត់ប្រាណ ព្រមទាំង​ការជក់បារី​សុទ្ធតែ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​សក់ និង​ក្រ​ចក​បាន​ទាំងអស់​។ បើសិន​ជា​អ្នក​ងាយ​នឹង​មាន​បញ្ហា​ទាំងនេះ​មែន វា​ពិតជា​គ្មាន​ជីវជាតិ​ទេវតា​ណា​អាច​ជួយ​អ្នក​បាន​ឡើយ​។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​ដែល​ល្អ​បំផុត​ក្នុង​ការជួយ​ឱ្យ​សក់ និង​ក្រចក​លូតលាស់​កាន់តែ​ល្អ និង​មាន​សុខភាព​។

​ត្រី​សាល​ម៉ុង​
​ក្រៅពី​ផ្ទុក​ទៅ​ដោយ​វីតាមីន D និង​ប្រូតេអ៊ីន ដែល​មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់​សក់​កាន់តែ​រឹងមាំ ជាតិ​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​របស់​ត្រីសាល​ម៉ុងក៏​ជា​ជីវជាតិដ៏​ល្អ​ពិត​របស់​វា​ដែរ​។ អាស៊ីត​ខ្លាញ់​ទាំងនេះ​គឺជា​តម្រូវការ​សម្រាប់​ការលូតលាស់​ក្រចក​ដ៏​ល្អ​មួយ​ព្រោះ​រាងកាយ​មិនអាច​ផលិត​វា​បាន​ដោយ​ខ្លួនឯង​ទេ​។ ការសិក្សា​បាន​ឱ្យដឹងថា ឫ​ឬ​ស​សក់ និង​ក្រចក​ត្រូវបាន​បង្កើតឡើង​ដោយ​អាស៊ីត​ខ្លាញ់​ដ៏​មាន​ប្រយោជន៍​ទាំងនេះ​។ អូ​មេហ្គាបី​ត្រូវបាន​គេ​រកឃើញ​ក្នុងប្រេង​ធម្មជាតិ​រប​ស់​ស្បែកក្បាល​ដែលជា​អ្នក​ជួយ​បង្គ្រប់​ជាតិ​ទឹក និង​កំចាត់​អ​ង្គែ រ​ស្បែកក្បាល​ផងដែរ​។ បើសិន​ជា​អ្នក​មិន​ចូល​ចិត្ត​ត្រី​សាល​ម៉ុង​ទេ អ្នក​អាច​ញ៉ាំ​ត្រី​សា​ឌី​ន គ្រាប់​ល្ពៅ ផ្លែ​បឺ ឬ​សណ្តែកដី​ក៏​បាន​ដែរ​។

​ស្ពៃ​ស្ពីណា​ច​
​ស្ពៃ​ស្ពីណា​ច​ប្រហែលជា​មិន​មែន​ជា​អាហារ​ចំណូលចិត្ត​របស់​មនុស្ស​គ្រប់​គ្នា​ទេ ប៉ុន្តែ​គេ​ដឹងថា វា​ផ្ទុក​ទៅ​ដោយរ​បស់​ជា​ច្រើន​ដែល​ជួយ​ដល់​ការលូតលាស់​សក់ និង​ស្បែកក្បាល​ដ៏​មាន​សុខភាព​ល្អ​។ សារធាតុ Beta Carotene, Folate និង វីតាមីន C របស់​វា​នឹង​ជួយ​ថែរក្សា​ឬ​ស​សក់ និង​ក្រចក​កាន់តែ​រឹងមាំ និង​សុខភាព​ល្អ​។

​ដំឡូងឈ្វៀ​ជ្វា​
​ដំឡូងឈ្វៀ​ជ្វា​គឺជា​ប្រភព​នៃ​សារធាតុ Beta carotene ដ៏​អស្ចារ្យ​មួយ​ដែល​រាងកាយ​ត្រូវ​ការប្រើ​ដើម្បី​បង្កើត​ជា​វីតាមីន A ។ អ្នក​ដែល​កង្វះ​ខ្វះ​វីតាមីន A ក្នុង​ខ្លួន​គឺ​ងាយ​នឹង​ជួប​បញ្ហា​រមាស់​ស្បែកក្បាល និង​កើត​អ​ង្គែ រ​ណាស់​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។