តេស្ត​ដែល​អាច​នឹង​ធ្វើ​នៅពេល​សង្ស័យ​មាន​ព្រូន​ប្រភេទ​អៀន​

តេស្ត​ដែល​អាច​នឹង​ធ្វើ​នៅពេល​សង្ស័យ​មាន​ព្រូន​ប្រភេទ​អៀន​

​ការបង្ក​រោគ​ដោយ​ព្រូន​ប្រភេទ​អៀន​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ក្នុង​សហរដ្ឋអាមេរិក ហើយ​ក៏​កើត​ច្រើន​ជាង​គេ​បំផុត​មួយ​ដែរ​នៅ​ទូទាំង​ពិភពលោក​។ ព្រូន​ប្រភេទ​អៀន​នេះ​មាន​លក្ខណៈ​តូចៗ និង​ពណ៌​ស ដែល​មាន​ប្រវែង​ប្រហែល ៥ ទៅ​១៣​មី​លី​ម៉ែត្រ​។

​ខណៈពេល​ដែល​អ្នកមាន​ព្រូន​ប្រភេទ​នេះ​គេង​លក់ ព្រូន​ញី​នឹង​បញ្ចេញ​ពង​របស់​វា​ចូលទៅ​ក្នុង​ស្រទាប់​ស្បែក​នៅ​ជុំវិញ​រន្ធ​គូ​ថ​។ អ្នក​ផ្ទុក​ព្រូន​នេះ​ភាគច្រើន​គ្មាន​រោគសញ្ញា​អ្វី​ទេ ប៉ុន្តែ​អ្នកខ្លះ​នឹង​មាន​អាកា​រៈរ​មាស់​រន្ធ​គូថ និង​គេង​មិន​សុខ​។

​គ្រូពេទ្យ​អាច​នឹង​បញ្ជាក់ថា​មាន​វត្តមាន​ព្រូន​ប្រភេទ​អៀន​តាមរយៈ​ការ​សម្គាល់​ទៅលើ​ព្រូន​នោះ ឬ​ពង​របស់​វា​។

​ដើម្បី​ជួយ​គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​ច្បាស់ អ្នក​អាច​នឹង​ធ្វើ​តេស្ត​មួយ​ឈ្មោះថា Tape Test​។ កាលណា​សង្ស័យថា​មាន​ព្រូន​ប្រភេទ​អៀន​នេះ នៅ​ពេល​ភ្ញាក់​ពី​គេង និង​មុន​ពេល​ចូល​បន្ទប់ទឹក ចូរ​យក ស្កត់​ស្កុត ឬ Tape Test ខាងលើ ទៅ​បៀក​នឹង​ស្បែក​នៅ​ជុំវិញ​រន្ធ​គូថ នោះ​ពង​ព្រូន​នឹង​ស្អិត​ជាប់ស្កត់​ស្កុត​នោះហើយ​។

​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត ចូរ​ធ្វើតេស្ត​មួយ​នេះ​បី​ថ្ងៃ​ជាប់​គ្នា​។ គ្រូពេទ្យ​ក៏​អាច​មើល​តេស្ត​នេះ​តាមរយៈ​មីក្រូ​ទស្សន៍​ផងដែ​ថា​តើ​វា​មាន​ពង​ព្រូន​ប្រភេទ​អៀន​ឬ​អត់​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។