សមត្ថកិច្ច រកឃើញករណី ជនមិនស្គាល់ ចូលវាស្រ្តីម្នាក់ដល់ផ្ទះ តាមពិតគឺជា បងថ្លៃស្រីជីដូនមួយ របស់ជនរងគ្រោះ

ត្បូងឃ្មុំ៖ ក្រោយការស៊ើបអង្កេត របស់កម្លាំងនគរលបាល ស្រុកត្បូងឃ្មុំ ទីបំផុតបានបំបែកសំណុំរឿង ហិង្សាដែលប្រព្រឹត្តិ ដោយជនមិនស្គាល់មុខពីរនាក់ ចូលវាយស្រ្តីម្នាក់ដល់ក្នុងផ្ទះនោះ តាមពិតល្បិតរបស់បងថ្លៃស្រី របស់ជនរងគ្រោះ ដែលប្រព្រឹត្តិហើយបំភ្លៃការពិត។

មន្រ្តីនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវដោយយកចិត្តទុកដាក់ ចំពោះករណីអំពើហិង្សាមួយ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែធ្នូ នៅចំណុចផ្ទះស្រ្តីរងគ្រោះ ពាង ស្រី អូន ហៅឡី អាយុ ២៩ឆ្នាំ ស្ថិតនៅភូមិសំពៅផុសថ្មី ឃុំជីរោងទី២ ស្រុកត្បូងឃ្មុំ ដែលប្រព្រឹត្តិដោយជនមិនស្គាល់មុខពីរនាក់កន្លងមកនោះ ទីបំផុតរកឃើញថា ជនដៃដល់ គឺបងថ្លៃស្រីជីដូនមួយរបស់ស្ត្រីរងគ្រោះ បានប្រព្រឹត្តរួច បំភ្លៃរឿងថា មានជនមិនស្គាល់មុខពីរនាក់ ប្រព្រឹត្តលើករណីនេះ។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំបន្តថា ជនសង្ស័យជាបងថ្លៃស្រីនោះឈ្មោះ ឡេង ស្រី អាយុ ៤៥ឆ្នាំ បានប្រើឧបករណ៍ម្ជុលសារ៉ាងពេទ្យវាយ និងចាក់ទៅលើប្អូនថ្លៃបណ្តាលឲ្យរងរបួស រួចយកក្រម៉ា និងខោចងខ្លួនឯងដើម្បីប្រឌិតរឿង។

មន្ត្រីនគរបាលបានបញ្ជាក់បន្ថែមទៀតទៀតថា ក្រោយការស៊ើបអង្កេត និងកំណត់មុខសញ្ញាបាន ស្ត្រីសង្ស័យ ឡេង ស្រី ត្រូវបានឃាត់ខ្លួននៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ហើយបញ្ជូនមកសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី។

សូមបញ្ជាក់ថា នៅម៉ោង ៤៖១០នាទី រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិសំពៅផុសថ្មី ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ មានករណីស្រ្តីរងគ្រោះពីរនាក់ ឈ្មោះ ពាង ស្រីអូន និង ឡេង ស្រី ត្រូវបានជនមិនស្គាល់មុខពីរនាក់ ចូលវាយដល់ផ្ទះ រួចជនដៃដល់បានចាកចេញទៅបាត់ ដោយពុំមានយកទ្រព្យសម្បត្តិអ្វីបន្តិចសោះ។ មន្រ្តីនគរលបាលមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ បានធ្វើសកម្មភាពវាយតប់ទាត់ធាក់ និងប្រើឧបករណ៍ម្ជុលសារ៉ាងពេទ្យ ទៅលើជនរងគ្រោះទាំងពីរនាក់ បណ្តាលឲ្យរងរបួស។ ស្ត្រីរងគ្រោះ ពាង ស្រីអូន ប្រាប់សមត្ថកិច្ចថា ជនដែលធ្វើសកម្មភាពវាយនិង ចាក់គាត់ដោយម្ជុល គឺជាមនុស្សស្រី។ ឯស្ត្រីរងគ្រោះ ឡេង ស្រី ថាជនដៃដល់ ជាមនុស្សប្រុស បានចូលវាយ និងចងគាត់ដល់ក្នុងបន្ទប់ ខណៈដែលគាត់ កំពុងដេកតែម្នាក់ឯង  ក្រោយពីធ្វើសកម្មភាព ជនដៃដល់បានចាកចេញដោយ មិនបានយកទ្រព្យសម្បត្តិអ្វីទេ៕

សមត្ថកិច្ច រកឃើញករណី ជនមិនស្គាល់ ចូលវាស្រ្តីម្នាក់ដល់ផ្ទះ តាមពិតគឺជា បងថ្លៃស្រីជីដូនមួយ របស់ជនរងគ្រោះសមត្ថកិច្ច រកឃើញករណី ជនមិនស្គាល់ ចូលវាស្រ្តីម្នាក់ដល់ផ្ទះ តាមពិតគឺជា បងថ្លៃស្រីជីដូនមួយ របស់ជនរងគ្រោះ