ល្បិចពិសេសប្រើពេលតែប៉ុន្មានវិនាទី អាចធ្វើឲ្យកូនង៉ែតឈប់យំ បានភ្លាមៗ (មានវីដេអូ)

ស្ដ្រីដែលក្លាយជាម្ដាយដំបូងៗ ពិតជាអាចមានអារម្មណ៍ ភ័យខ្លាច និងតក់ស្លុតជាក់ជាមិនខាន នៅពេលដែល កូនង៉ែតរបស់ខ្លួនយំ មិនដឹងថា ធ្វើយ៉ាងណា ឲ្យរូបគេ មានអារម្មណ៍សុខស្រួល និងឈប់យំនោះទេ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Robert Hamilton ដែលជាស្ថាបនិករបស់គ្លីនិក Pacific Ocean Pediatrics ដែលមានទីតាំងនៅក្នុងទីក្រុង Santa Monica នៃរដ្ឋកាលីហ្វញ៉ា បានបង្ហាញពីតិចនិកដ៏ពិសេស ក្នុងការធ្វើឲ្យទារកឈប់យំ និងធ្វើឲ្យពួកគេ ស្ងប់អារម្មណ៍បានតែក្នុងរយៈពេល ប៉ុន្មានវិនាទីប៉ុណ្ណោះ។ ជាដំបូង អ្នកត្រូវយកដៃទាំងពីររបស់ទារក អោបផ្អឹបចូលគ្នានៅនឹងដើមទ្រូងរបស់ទារកនេះ តែត្រូវធ្វើថ្នមៗ និងត្រូវឲ្យច្បាស់ថា អ្នកអាចផ្ដល់សុវត្ថិភាពឲ្យទារកបាន ។ បន្ទាប់មក ប្រើដៃម្ខាងរបស់អ្នកអោបផ្នែកខាងលើទារក និងប្រើដៃម្ខាងទៀត កាន់អោបកំប៉េះគូទទារក ដែលអ្នកអាចអង្រួនកំប៉េះគូទទារកនេះ ឲ្យបាន45ដឺក្រេ។

វិធីនេះមានប្រសិទ្ធិភាពខ្លាំង សម្រាប់ទារកដែលមានអាយុ ចន្លោះពី ២ទៅ៣ខែ និងលោកអ្នកគួរតែ មានការប្រុង ប្រយ័ត្នខ្លាំង នៅពេលអនុវត្ដន៍ នេះបើតាមសម្ដី លោកវេជ្ជបណ្ឌិត Robert Hamilton ។

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ល្បិចពិសេសប្រើពេលតែប៉ុន្មានវិនាទី អាចធ្វើឲ្យកូនង៉ែតឈប់យំ បានភ្លាមៗ (មានវីដេអូ)

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត