លោក ហ៊ុន ម៉ា​ណែ​ត ៖ យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

ភ្នំពេញ: លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា បច្ចុប្បន្ន​យុវជន​នៅ​កម្ពុជា​បាន​ដើរតួនាទី​សំខាន់ ក្នុង​ស្ថាប័ន​ជាច្រើន​ទាំង​ស្ថាប័នរដ្ឋ ឯកជន អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន ផ្សេងៗ​ទៀត ដែល​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អន្តរជាតិ​បារាំង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​នោះ លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យុវជន​កម្ពុជា​បច្ចុប្បន្ន មានឱកាស​ជាច្រើន​ដើម្បី​ចូលរួម​ក្នុង​ការកសាង​ប្រទេសជាតិ ដែលជា​ទំពាំង នឹង​ស្នង​ឫស្សី​នាពេល​អនាគត​។ លោក​បាន​លើកឡើងថា រាជរដ្ឋាភិបាល បាន​បង្កើត​ឱកាស​សម្រាប់​យុ​ជន​ជាច្រើន ហើយ​លទ្ធភាព​នៃ​ការចូលរួម និង​ជោគជ័យ​កម្រិតណា គឺ​អាស្រ័យ​លើ​សមត្ថភាព​ផ្ទាល់ខ្លួន គឺជា​អ្វី​មិន​ខុសពី​ប្រទេស​បារាំង ប្រទេស​អា ម៉េ​រិ​ក​នោះទេ ប៉ុន្តែ​ឱកាស​ដែល​យុវជន​យើង​ទាំងអស់​មាន​ស្មើគ្នា​នេះ​គឺ ឱកាស​រស់រាន ក្នុង​ស្ថិរភាព​សង្គម​មិនមាន​សង្គ្រាម ដែល​យុវជន​អាច​មានឱកាស​រៀនសូត្រ​និង បង្កើន​សមត្ថភាព​រប​ស់​ខ្លួន​ទាំង​ក្នុង​និង​ក្រៅប្រទេស ម្យ៉ាងទៀត​ឱកាស​ការងារ​ក៏មាន​ច្រើន ដែរ​ក្នុងប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុ​ដាក់ ដើម្បី​បង្កើន​ឱកាស​បន្ថែមទៀត​ដល់​យុវជន​ឱ្យ​កាន់តែ​មានលទ្ធភាព​។​

​ជាមួយនឹង​សំណួរ​ដែលថា តើ​លោក​នឹង​ស្នង​តំណែង​ពី​ឪពុក​របស់លោក​ឬ​យ៉ាងណា​នោះ លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ការងារ​នេះ​ខ្ញុំ​ឆ្លើយ​ជាមួយ​លោក​មិន​បានទេ ព្រោះ​ខ្ញុំ​មិនដែល​គិត​អ្វីដែល​ខ្ញុំ​គិត​បច្ចុប្បន្ន គឺថា​ទីមួយ តើ​ខ្ញុំ​បាន​បំពេញភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្ញុំ​បានល្អ​កម្រិតណា នេះ​គឺ​ផ្ដោតទៅលើ​ការខិតខំ​ធ្វើយ៉ាងណា​បំពេញភារកិច្ច​ការទទួល ខុសត្រូវ​របស់​យើង​បច្ចុប្បន្ន​ឱ្យទទួល​បាន​ជោគជ័យ ហើយ​ទី​ពីរ​គិតពិចារណា​ថា​តើ​មាន អ្វី​ទៀត​ដែល​យើង​អាចធ្វើ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន ឬក៏​បង្កើន​លទ្ធភាព​របស់​យើង​ក្នុង​ការងារ​សង្គម​ផ្សេងៗ​។ ខ្ញុំ​មិនទាន់​បានគិត​នូវ​អ្វី​ដែលថា​តើ​ពេល​ក្រោយ​ខ្ញុំ​ត្រូវដាក់​ឈ្មោះ​ដើម្បី​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​ធ្វើជា​អ្នកដឹកនាំ​ប្រទេស​នោះទេ​។​
​ចំពោះ​ការយល់​របស់​មតិ​ខ្លះ​ដែលថា​ការងារ​ជួយ​សង្គម​ដែលមាន​គ្រួសារ​ជា​អ្នកនយោបាយ ភាគច្រើន​តែង​ភ្ជាប់​លាយឡំ​ជាមួយ​កា​ងារ​នយោបាយ ប៉ុន្តែ​ចំពោះ​ការយល់ឃើញ​បែបនេះ របស់​បងប្អូន​គឺជា​សិទ្ធ​របស់គាត់ ក្នុងការ​វិភាគ ការពិចារណា និង​ការវាយតម្លៃ ខ្ញុំ​គ្មានអ្វី​ថា ខុស​ឬ​ត្រូវ​នោះទេ​។ ការបែងចែក​ថា​ការងារ​ណា ជាការ​ងារ​សង្គម និង​ការងារ​នយោបាយ នោះ​យើង ពិបាកធ្វើ​ទៅរួច​ណាស់​ពីព្រោះ​នេះ​គឺជា​ការគិត​ពិចារណារ​ប​ស់មនុស្ស ហើយ​បើ​ថា​វា​ពណ៌​ប្រផេះ​គឺ​ប្រផេះ​ហើយ គឺ​អាស្រ័យទៅលើ​ការបកស្រាយ​របស់​មនុស្ស​ម្នាក់ៗ​។ ចំពោះ​ការងារ​សង្គម ការងារ​អំពើ​ល្អ​នេះ គឺ​ខ្ញុំ​បានធ្វើ​តាំងពី​តូច​ការជួយ​ដល់​មិត្តភក្ដិ រៀន​ជាមួយគ្នា​ដែល​ក្រីក្រ ហើយ​ឥឡូវ​ខ្ញុំ​បាននិងកំពុង​ចូលរួម​ការងារ​មួយចំនួន​ផងដែរ ដូចជា​ការផ្ដល់​ឱកាស​ឱ្យ​យុវជន​យើង តាមរយៈ​ការផ្ដល់​អាហារូបករណ៍​របស់​ស​ម្ដេច​តេ​ជោ ក្នុង​១​ឆ្នាំ​ជាង ២.០០០​នាក់ ដើម្បីឱ្យ​គាត់​មានឱកាស​ក្នុងការ​រៀនសូត្រ សម្រាប់​នាពេល​អនាគត​។​

​ចំពោះ​សំណួរ​ដែលថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាពេលនេះ​គឺ​ស្របពេល ដែល​សភា អឺរ៉ុប​ស្នើឱ្យ​កម្ពុជា​ទម្លាក់ចោល​ការចោទប្រកាន់​ទៅលើ​លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​នោះ លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ពន្យល់ថា បញ្ហា​ជុំវិញ​ករណី លោក សម រង្ស៊ី ខ្ញុំ​គ្មានអ្វី​ធ្វើ​អត្ថាធិប្បាយ​ទេ ព្រោះ​វា​ជាការ​សម្រេច​របស់​តុលាការ ដែលជា​ស្ថាប័ន ឯករាជ្យ​មួយ ជា​របស់​ប្រទេស​កម្ពុជា ដែលមាន​អធិបតេយ្យភាព​របស់ខ្លួន​។ យើង​គ្មាន​គម្រោង​ជួប​ជាមួយ​មន្ត្រី​សហគមន៍​អឺរ៉ុប​ទេ ដោយ​គម្រោង​របស់​យើង​គឺ​ជួប​បងប្អូន​ខ្មែរ​ដែល​រស់នៅក្នុង​សហគមន៍​នៅទីនេះ​។

​ពាក់ព័ន្ធ​និង​សំណួរ​ស្ដីពី​ការប្រយុទ្ធប្រឆាំង និង​អំ​ពោះ​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ទោះបីជា​ឱកាស​នៃ​ការវាយប្រហារ​ភរ​វ​កម្មនេះ​នៅមាន កម្រិត​ទាប​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ជាប់​ជាប្រចាំ ព្រោះ​យើង​មិនដឹង​ពេលណា​ដែល​គេ​វាយប្រហារ​នោះទេ ដូច្នេះ​គឺថា​ដែល​ខ្ញុំ​ធ្វើការ​នៅ​ស្ថាប័ន​សន្តិសុខ​នេះ​ទោះបី សកម្មភាព​របស់​យើង​មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ប៉ុន្តែ​យើង​បានធ្វើ​ជាប់​ជាប្រចាំ សុខសន្តិភាព​ដែល​យើង​មាននៅ​កម្ពុជា​មិនមែន កើតឡើង​ដោយ​ចៃដន្យ​ទេ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ស្ថាប័ន​បងប្អូន​កងក​ម្លាំ​ង ប្រដាប់អាវុធ គឺ​ធ្វើការ​២៤​ម៉ោង ដោយ​រក្សា​មិនឱ្យ​មាន​ឧប្បត្តិ​ហេតុនេះ​កើតឡើង​៕​

លោក ហ៊ុន ម៉ា​ណែ​ត ៖ យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

លោក ហ៊ុន ម៉ា​ណែ​ត ៖ យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

លោក ហ៊ុន ម៉ា​ណែ​ត ៖ យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

លោក ហ៊ុន ម៉ា​ណែ​ត ៖ យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

លោក ហ៊ុន ម៉ា​ណែ​ត ៖ យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​