ប្រកាសពីការប្រកួតបាល់ទាត់ជើងឯកនារីឆ្នាំ២០១៥

ភ្នំពេញ:    ​ភ្នំពេញ​:​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​ហើយពី​ កាលបរិច្ឆេទ​នៃ​ការប្រកួត​បាល់ទាត់​នារី​ជើងឯក​ជាតិ​ឆ្នាំ​២០១៥ ។​

​     ​ការប្រកួត​ដែល​ធ្វើ​ពីថ្ងៃ​ទី​១៥ ដល់​២៣​ធ្នូ​នោះ​មាន​ក្រុមបាល់ទាត់​នារី​ចំនួន ៨ ក្រុម​ចូលរួម ។ ការប្រកួត​ចែក​ចេញ​ជា ២ ពូ​ល ដែល​មួយ​ពូ​លៗ​មាន ៤ ក្រុម ។​

​    ​ពូ​ល A មាន​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តបាត់ដំបង មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ត្បូងឃ្មំ កង​រាជ​អាវុធ​ហត្ថ​ខេត្តកំពង់ធំ និង មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តស្វាយរៀង ។

សម្រាប់​ពូ​ល B មាន មន្ទីរអប់រំ​យុវជន​ខេត្ត​កណ្ដាល សមាគម​កីឡាបាល់ទាត់​សៀមរាប​អង្គរ មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តកំពង់ឆ្នាំង ។​

​    ​ការប្រកួត​ធ្វើ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ។ ពូ​ល​នីមួយ​ជម្រុះ ២ ក្រុម​ចោល​ទុក ២ ក្រុម​ដែលមាន​ពិន្ទុ​លើស​គេ​ឡើង​លេង​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើ​ត​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើង​លេង​ផ្ដាច់​យក​ ថា​នៈ​ជា​ជើងឯក ។​