មន្ទីរ​សាធារណការ​រៀបចំ​ជួសជុល និង​កែ​លំអ​តាម​សួនច្បារ​មាត់ទន្លេ ត្រៀម​ស្វាគមន៍​កិច្ចប្រជុំ​សភា​អាស៊ី APA

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា ដើម្បី​ត្រៀម​ពិធី​កិច្ចប្រជុំ​សភា​អាស៊ី APA មាន​ចំនួន​៥០​ប្រទេស​ចូលរួម ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​០៧ ធ្នូ ២០១៥ ខាង​មុខ នៅ​សណ្ឋាគារ​សុខា​រេ​ស៊ី​ដង់នោះ មន្ទីរ​សាធារណការ​រាជធានី​បាន​និង​កំពុង​៖

-​ប្តូរ​អំ​ពូ​ល​ដាច់​នៅ​ស្ពាន​ជ្រោយចង្វារ ផ្លូវភ្លោះ​មេគង្គ និង​ផ្លូវ​ច្រាំង​ទន្លេ​ចាប់ពី​ស្ពាន​ដល់​សណ្ឋាគារ ។
-​កាត់​ស្មៅ និង​ថែទាំ​ស្រោច​ទឹក​សួន​ជ្រោយចង្វារ សួន​ព្រហ្ម​បាយ័ន និង​សួន​កួច​កាណុង​។
-​កាត់​ស្មៅ​ស៊ុបទ្រុប​គល់​ស្ពាន​ជ្រោយចង្វារ​។
-​លាង​សំអាត​ដី​នៅ​ផ្លូវ​ច្រាំង​ទន្លេ និង​ស្ពាន​ជ្រោយចង្វារ ។
-​លាប​ស្ពេ​ត្រូ​នៅ​ខឿន​ច្រាំង​ទន្លេ ។