វិធីសាស្ត្រងាយៗនៅផ្ទះ ​បើអ្នក​ចង់​ដឹងថា​មាន​ផ្ទៃពោះ ​ឬអត់?

ពេលវេលាមានផ្ទៃពោះ​ជាពេល​វេលា​ដ៏ល្អ​បំផុត​នៅក្នុង​ជីវិត​ស្ត្រី។ ​ហើយ​វាក៏​ជា​សេចក្តីសុខ​របស់​គូស្វាមី​ភរិយា​ដែល​ចង់ចាប់​ផ្តើម​គ្រួសារ​ផងដែរ។ ​ចំពោះស្ត្រី, ​ការមាន​ផ្ទៃពោះ​ជាពេល​វេលា​ដែល​ផ្លាស់ប្តូរ​​នៅក្នុង​ជីវិត​របស់នាង ​ព្រោះវា​បានធ្វើ​ឲ្យនាង​មាន​អារម្មណ៍​ពិសេស។

 

វិធីសាស្ត្រងាយៗនៅផ្ទះ ​បើអ្នក​ចង់​ដឹងថា​មាន​ផ្ទៃពោះ ​ឬអត់? 

 

បច្ចុប្បន្ននេះ មានប្រភេទថ្នាំពិនិត្យមើលផ្ទៃពោះជាច្រើនដែលស្ត្រីអាចជ្រើសរើសបាន។ ​ប្រសិន​បើអ្នក​គ្មានពេល ​ហើយ​ប្រាក់​ដើម្បី​ទិញ​ថ្នាំថ្លៃៗ​បែបនេះទេ ​មានវិធី​ធ្វើតេស្ត​មើល​ផ្ទៃពោះ​ដោយ​ខ្លួនឯង​នៅផ្ទះបាន ​ដើម្បី​ឲ្យបាន​ដឹងថា ​អ្នកមាន​ផ្ទៃពោះ ​ឬក៏អត់។

 

វិធីធ្វើតេស្តផ្ទៃពោះទាំងនេះពិតជាសុក្រិត ហើយត្រូវបានគេប្រើអស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ។ ​ការធ្វើ​តេស្ត​ដំបូង​ហាក់បី​ដូចជា​ប្លែកបន្តិច ​ប៉ុន្តែ​យោង​តាមអ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​បានឲ្យ​ដឹងថា ​វិធីនេះ​ពិតជា​មាន​ប្រសិទ្ធិភាព ​និង​សុវត្ថិភាព​ផងដែរ។

 

ថ្ងៃនេះ យើងនឹងបង្ហាញអ្នកពីវិធីសាស្ត្រធ្វើតេស្តផ្ទៃពោះដោយខ្លួនឯង ​មុនពេល​អ្នកទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ដើម្បីពិនិត្យ។ ​ការធ្វើ​តេស្ត​ផ្ទៃពោះ​បែបនេះ​ ក៏មាន​ភាព​សប្បាយ​រីករាយ​ម្យ៉ាងដែរ ​ដូច្នេះ​​ត្រូវ​ប្រាកដថា ​អ្នក​សាកល្បង​យ៉ាងហោច​ណាស់​ឲ្យបាន ​២ដង ​ដើម្បី​បញ្ជាក់​ពីដំណឹង​ល្អមួយនេះ។

 

ខាងក្រោមនេះជាវិធីធ្វើតេស្តផ្ទៃពោះទាំង ៧យ៉ាង៖

 

ថ្នាំដុសធ្មេញ

ដាក់ទឹកនោម ២-៣ដំណក់ទៅក្នុងថ្នាំដុសធ្មេញពណ៌ស ១ស្លាបព្រាកាហ្វេ។ ​លាយ​វាបញ្ចូល​គ្នា។ ​ប្រសិនបើ​ថ្នាំដុសធ្មេញ​កើត​មានពពុះ​ និងប្រែ​ជាពណ៌ខៀវ ​បានន័យថា ​អ្នកមាន​ផ្ទៃពោះ។

 

ម្សៅធ្វើឲ្យស្បែកស

ដាក់ទឹកនោមដំបូងពេលព្រឹក ២-៣ដំណក់ទៅក្នុងម្សៅធ្វើឲ្យស្បែកស ​២ស្លាបព្រាបាយ។ ​ប្រសិនបើ​ម្សៅនៅ​តែមាន​សភាព​មិនប្រែប្រួល ​បានន័យថា ​អ្នកគ្មាន​ផ្ទៃពោះទេ។ ​ប៉ុន្តែប្រសិនបើ​ម្សៅ​ចាប់ផ្តើម​រួញចូលគ្នា​ បញ្ជាក់ថា​អ្នកកំពុង​មាន​ផ្ទៃពោះ។

 

ទឹកខ្មេះ

បណ្តក់ទឹកនោម ៣-៤ដំណក់ចូលទៅក្នុងទឹកខ្មេះ ១ស្លាបព្រាបាយ។ ​ល្បាយ​សូលុយស្យុង​នឹងចាប់​ផ្តើមកើត​ពពុះ ​តែកុំ​ខ្វល់ពីវា។​ ទោះបីជា​យ៉ាងណា ​ប្រសិនបើ​ពណ៌​របស់វា​ប្រែប្រួល​ បាន​ន័យថា ​ការធ្វើ​តេស្ត​មើល​ផ្ទៃពោះ​ទទួល​បានល​ទ្ធផល​វិជ្ជមាន។

 

សាប៊ូ

បណ្តក់ទឹកនោម ១-២ដំណក់ចូលទៅក្នុងដុំសាប៊ូ។ ប្រសិនបើកន្លែងបណ្តក់នោះមានកើត​ពពុះឡើង​ បាន​ន័យថា​អ្នកមាន​ផ្ទៃពោះ។

 

គន្លឹះ(ទ្វារ, បង្អួច)

នេះជាវិធីបែបបុរាណ ដើម្បីឲ្យបានដឹងថា អ្នកមានផ្ទៃពោះ ឬក៏អត់។

ដាក់គន្លឹះចាស់មួយនៅក្នុងធុងមួយ ហើយយកទឹកនោមចាក់ចូល។ ​បន្ទាប់មក​ក្រោយ​រយៈពេល ​៣ម៉ោង ​យកគន្លឹះ​ចេញ​ពីក្នុងធុង។ ​ប្រសិនបើ​មាន​បន្សល់​ស្លាកស្នាម​គន្លឹះ​ជាប់នឹង​បាតធុង ​បាន​ន័យថា​អ្នកមាន​ផ្ទៃពោះ។

 

ស្រា និងទឹកនោម

កាលពីបរមបុរាណមក ស្ត្រីលាយស្រាជាមួយទឹកនោម ​ដើម្បី​មើលថា​នាងមាន​ផ្ទៃពោះ ​ឬក៏អត់។ ​ប្រសិនបើ​ទឹកនោម​ប្រែពណ៌​ មាន​ន័យថា​អ្នកមាន​ផ្ទៃពោះ។

 

ស្ករស

ដាក់ស្ករស ៣ស្លាបព្រាបាយទៅក្នុងចានមួយ។ បណ្តក់ទឹកនោម ១-២ដំណក់​ចូលទៅក្នុង​ស្ករស។ ​ប្រសិនបើ​ស្ករស​រលាយលឿន ​បានន័យថា​អ្នកគ្មាន​ផ្ទៃពោះទេ។​ តែប្រសិន​បើស្ករស​ឡើងដុំៗ ​ជួយ​អបអរផង​ អ្នកមាន​ផ្ទៃពោះ​​ហើយ៕

 

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!