ទម្លាប់ការគេងរបស់ទារក ​ដែល​ឪពុក​ម្តាយ​គ្រប់រូប​គួរតែដឹង

រឿងសំខាន់ដែលឪពុកម្តាយ​គ្រប់រូប​គួរដឹង​នោះគឺ ​ទារក​ត្រូវគេង​ឲ្យបាន​ច្រើន។ ​យោងតាម​អ្នក​ជំនាញ​បាន​ឲ្យដឹងថា ​ទារក​អាច​គេង​បាន​យ៉ាង​តិចណាស់​ពី ១៦ ​ទៅ ​១៧ម៉ោង​ ​ក្នុង ១ថ្ងៃ។ ​តែទោះបី​ជាយ៉ាងណា ​ក្នុងករណីខ្លះ​ មានទារក​ជាច្រើន​ដែល​មិនបាន​គេងច្រើន​ជាង ២-៤ម៉ោង​ នៅពេលថ្ងៃ​ ឬពេលយប់។ ​ក្នុងករណី​បែបនេះ​ ឪពុកម្តាយ​គួរស្វែង​រកវិធី​សាស្ត្រ​ដើម្បី​ជួយ​ឲ្យកូនតូច​ពួកគេ​បានគេង,​ ព្រោះនេះ​ជាទម្លាប់​មួយ​ដែលអាច​ជួយឲ្យ​ទារក​របស់អ្នក​លូតលាស់​បានល្អ។

 

ទម្លាប់ការគេងរបស់ទារក ​ដែល​ឪពុក​ម្តាយ​គ្រប់រូប​គួរតែដឹង 

ការគេងរបស់ទារកមានភាពប្រែប្រួលច្រើនក្នុងរយៈពេល ២- ​សប្តាហ៏​ដំបូង​ក្នុងជីវិត​ពួកគេ ​ហើយ​ទម្លាប់​នៃការគេង​របស់ទារក​ម្នាក់ៗ​មានភាព​ខុសៗគ្នា។ ​ឪពុកម្តាយ​ក្មេង​គួរតែដឹង​ពី​ទម្លាប់​ការគេង​របស់​ទារក ​និងគួរ​សម្គាល់​មើល​បំរែបំរួល​ផងដែរ។

 

អ្នកជំនាញបានណែនាំឲ្យឪពុកម្តាយក្មេង គួរឱបកូនឲ្យស្និតនៅពេលគេកំពុងគេង។ ​ភាពកក់ក្តៅ​ពីឪពុក​ម្តាយ​ជា​តម្រូវការ​របស់​ទារក ​ដើម្បី​ធ្វើឲ្យគេ​មានក្តី​ស្រឡាញ់​ និងភាព​ថ្នាក់ថ្នម។ ​ហើយអ្វី​ដែល​សំខាន់​មួយទៀត​គឺ ​វាមិនមែន​ជារឿង​មួយ​ធម្មតាទេ​ដែល​ទារក​ភ្ញាក់​នៅពេល​យប់នៅ​ក្នុង​រយៈពេល ​២-៣ ​សប្តាហ៏​ដំបូង​ក្រោយ​ពេលកើត។

 

ដូច្នេះ ខាងក្រោមនេះជាទម្លាប់ការគេងរបស់ទារកដែលឪពុកម្តាយគួរដឹង៖

 

សារៈសំខាន់នៃការភ្ញាក់ពីគេងនៅពេលយប់

យោងតាមអ្នកជំនាញបានឲ្យដឹងថា ទារកដែលមិនគេងពេញមួយយប់​ភាគច្រើន​ជាក្មេងដែល​មាន​សមត្ថភាព​ការគិតខ្ពស់​ ហើយច្រើន​តែ​ចេះយល់​ពីចិត្តមនុស្ស។

 

តើនឹងមានអ្វីកើតឡើងប្រសិនបើទារកគេងនៅពេលយប់?

អ្នកជំនាញបាននិយាយថា ​ឪពុកម្តាយ​មិនគួរឲ្យទារកគេងនៅពេលយប់ឡើយ។

គំរូនៃការគេងបែបនេះអាចបណ្តាលឲ្យក្មេងស្លាប់បាន។

 

តើទារកទាមទារតម្រូវការអ្វីខ្លះ?

ទារកត្រូវការភាពស្និតស្នាល ភាពកក់ក្តៅ,ដូចពេលនៅខាងក្នុងស្បូនម្តាយ។ ហេតុនេះអ្នកម្តាយត្រូវឱបកូនក្នុងដៃ ហើយថើបថ្នាក់ថ្នមដើម្បីឲ្យគេគេងលក់។

 

តើទារកគួរយំដែរឬទេ នៅពេលគេង?

វាមិនល្អសម្រាប់សុខភាពទារកឡើយ ដែលយំនៅពេលគេង។ នៅពេលទារក​ជួបនឹង​អារម្មណ៍​បែបនេះ វានឹងផ្តល់ភាពរំខានដល់ខួរក្បាលហើយអាចបង្កើតភាពតានតឹង បណ្តាលឲ្យខូចសុខភាព។ដូច្នេះចំណុចនេះ អ្វីដែលសំខាន់ឪពុកម្តាយត្រូវឱបកូន ប្រសិនបើគេកំពុងយំនៅពេលគេង។

 

តើការគេងជាមួយកូន ពិតជាសំខាន់ដែរទេ?

ការគេងជាមួយកូនជារឿងមួយសំខាន់ចំពោះទារកកើតមិនគ្រប់ខែ។ ហើយឪពុកម្តាយក៏ត្រូវមើលគេឲ្យបានល្អទាំងនៅពេលគេភ្ញាក់ និងងងុយគេង។

 

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្លាប់ការគេងរបស់ទារក ​ដែល​ឪពុក​ម្តាយ​គ្រប់រូប​គួរតែដឹង