បង​ប្រុស Nicki Minajត្រូវ​គេ​ប្ដឹង​ជាប់​គុក​ដោយ​សារ​រំលោភ​ក្មេង​១២​ឆ្នាំ

បង​ប្រុស Nicki Minajត្រូវ​គេ​ប្ដឹង​ជាប់​គុក​ដោយ​សារ​រំលោភ​ក្មេង​១២​ឆ្នាំ

​បង​ប្រុស​បង្កើត​របស់​តារា​ចម្រៀង​រ៉េប Nicki Minajត្រូវ​បាន​ជនរងគ្រោះ​ប្ដឹង​ជាប់​ពន្ធនាគារ បន្ទាប់​ពី​​ប្រព្រឹត្តិ​បទល្មើស​រំលោភ​ក្មេង​អាយុ​ទើប​តែ​១២​ឆ្នាំ។

 

បង​ប្រុស Nicki Minajត្រូវ​គេ​ប្ដឹង​ជាប់​គុក​ដោយ​សារ​រំលោភ​ក្មេង​១២​ឆ្នាំ

 

យោង​តាម​សេចក្ដីរាយការណ៍​របស់ US បាន​ឲ្យដឹង​ថា បុរស​វ័យ​៣៧​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Jelani Minaj ត្រូវ​បាន​គេ​ប្ដឹង​នៅ​លើ​កោះ​ Long Island សហរដ្ឋអាមេរិក​និង​ជាប់​ពន្ធនាគារ​នៅ​តំបន់ ​​Nassau Countyក្នុង​សប្ដាហ៍​នេះ។

 

យ៉ាងណាក្ដី ​លោក Jelani Minaj ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​បាន​​បង់​ប្រាក់​១០០ ០០០​ដុល្លារ​​ទៅ​ភាគី​ជនរងគ្រោះ។ សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​បទល្មើស​ខាង​លើ​មិន​ត្រូវ​បាន​​គេបញ្ចេញ​ឲ្យ​ដឹង​ឡើយ រួម​ទាំង​ថ្ងៃ​ខែ​ដែល​ Jelani​រំលោភ​ក្មេង​អាយុ​១២​ឆ្នាំ​នោះ។

 

Jelani Minaj ទើប​តែ​រៀបការ​កាល​ពី​៣​ខែ​មុន​​ជាមួយ​គូ​ដណ្ដឹង​នាង Jacqueline Robinson នៅ​សណ្ឋាគារ Coral House ទីក្រុង​ញីវយ៉ក ហើយ Nicki Minajក៏​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ៕ ​​​​

 

ចុចអាន៖Nicki Minaj សើច​ពេប​ជ្រាយ​ពេល Jenifer Lopez សម្ដែង
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror