មនុស្ស៦នាក់​ស្លាប់ និង២០នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៤ខែធ្នូ

មនុស្ស​ចំនួន៦នាក់​បាន​ស្លាប់ និង២០នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១២លើក​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី៤ខែធ្នូ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

បើតាម​ប្រភព​ដដែល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៨គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៤គ្រឿង រថយន្ត​ធុន​តូច១គ្រឿង យានផ្សេង៣គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ មកពី​បើក​ហួស​ល្បឿន៨លើក បត់​គ្រោះថ្នាក់២លើក និង​មិន​គោរព​សិទ្ធិ២លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន២០នាក់៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​