ស្លាប់ ៦នាក់ និង២០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី៤ ខែធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសមានចំនួន ១២លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រីម្នាក់) របួសធ្ងន់ ១២នាក់ (ស្រី ២នាក់) របួសស្រាល ៨នាក់ (ស្រីម្នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ២០នាក់ (យប់ ១៥នាក់)។

យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្ដាប់ នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ១គ្រឿង យានផ្សេងៗ ៣គ្រឿង និងអ្នកថ្មើរជើង២នាក់។

គួររំលឹកថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៨លើក បត់គ្រោះថ្នាក់ ២លើក និងមិនគោរពសិទ្ធ ២លើក។

សូមបញ្ជាក់ថា រថយន្តពិន័យសរុបចំនួន ១៥៩៩គ្រឿង (រថយន្តធំ ៩៤២គ្រឿង) ស្មើនឹង ១៦០៤ករណី ល្មើសក្រដាសស្នាមមាន ៨៥៤គ្រឿង ស្មើនឹង ៨៥៩ករណី ចំពោះករណីល្មើសបច្ចេកទេស ៧៤៥គ្រឿង ស្មើនឹង ៧៤៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១១៩៤គ្រឿង ៕

ស្លាប់ ៦នាក់ និង២០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី៤ ខែធ្នូ