តេជោសែន រំលឹកស្នេហ៍ស្មោះជាមួយភរិយា ក្នុងសម័យសង្រ្គាម ខួបអាពាហ៍ពិពាហ៍ឆ្នាំទី៤០

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលចូលចិត្តផ្សាភ្ជាប់ខ្លួនឯងទៅនឹងអនុស្សាវរីយ៍ពីអតីតកាលនោះ នៅថ្ងៃសៅរ៍ ចុងសប្ហាហ៍នេះ ក៏បានរំលេចនូវអនុស្សាវរីយដ៏ផ្អែមល្អែមនិងល្វីជូចត់ រវាងគូស្វាមីភរិយារបស់សម្តេច ចាប់តាំងពីចាប់ដៃគ្នា ក្នុងចំណោមអាពាហ៍ពិពាហ៍ ម្តង១៣គូ អំឡុងសម័យខ្មែរក្រហម។

តាមរយៈបណ្តាញសង្គមហ្វេសសង្គមហ្វេសប៊ុក សម្តេចតេជោ សរសេររៀបរាប់ថា ៖ ថ្ងៃសំរាកចុងសប្តាហ៍នេះ ខ្ញុំវិលទៅរកបញ្ហាទាក់ទងនិងក្រុមគ្រួសារជាបន្តទៀត។ សល់ពេល១ខែទៀតខួប៤០នៃថ្ងៃរៀបការម្តង១៣គូររបស់ខ្ញុំនិងភរិយានឹងមកដល់ (៥មករា១៩៧៦-៥មករា២០១៦) ខ្ញុំនឹងសរសេរលំអិតផ្សាយតាម Facebook នេះនូវរឿងរ៉ាវដែលបានកើតឡើងសំរាប់យុវជន យុវនារី២រូប ដែលប្រឹងត្រដររស់សំរាប់ខ្លួនឯងផង និងរួមចំណែកដើម្បីការរស់រាន របស់ប្រជាជនកម្ពុជាផង។

សម្តេច បានរៀបរាប់បន្ថែមថា ៖ ខ្ញុំតែងតែគិតថាអ្វី ដែលខ្ញុំនិងភរិយាខ្ញុំ បានឆ្លងកាត់គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៌ ដែលយើងត្រូវតស៊ូផ្ដួលរំលំវា ដោយយកជីវិតធ្វើដើមទុន មិនមែនជារឿងសាមញ្ញ នោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មីដែលកូនហៅខ្ញុំថាពូរយះពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសំរាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ តែនេះជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនទូទាំងប្រទេស។

សម្តេចតេជោ សរសេរបន្តទៀតថា “ទុក្ខស្រីប្តីព្រាត់ បានផ្តល់ឱ្យខ្ញុំនិងភរិយា ធ្លាក់មកនូវទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះក៏នាំមកនូវការរស់រាន មានជីវិតសំរាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពី ប្តីប្រពន្ធវ័យក្មេង២នាក់ ពេលនេះយើងមានកូនចៅយ៉ាងច្រើនដែលខ្ញុំសុំបង្ហាញនូវរូបថតអំពីកូនបង្កើត កូនប្រសារ និងចៅៗរបស់ខ្ញុំដែលមានភ្ជាប់មកជាមួយនេះស្រាប់ ដែលក្នុងនោះក៏មានរូបថតខ្ញុំនិងភរិយា នៅក្នុងវ័យក្រោម២០ឆ្នាំ ដែលបងប្អូនមួយចំនួន មិនធ្លាប់បានឃើញ"៕