ចំណាយត្រឹមតែ៣១៣ដុល្លារ ក្នុង១ខែ នឹងទទួលបានរថយន្ត TOYOTA VIOS ២០១៦ ដ៏ថ្មីស្រឡាង

ភ្នំពេញ៖ រថយន្ត TOYOTA VIOS ២០១៦ ថ្មីស្រឡាង បានបង្ហាញវត្តមាន លើទីផ្សារកម្ពុជាហើយ ជាមួយនឹងតំលៃកាន់តែអស្ចារ្យ លោកអ្នកគ្រាន់តែចំណាយត្រឹមតែ ៣១៣ដុល្លារ ក្នុង១ខែនឹងទទួលបានរថយន្ត TOYOTA VIOS ២០១៦ដ៏ថ្មីស្រឡាងមួយគ្រឿងភ្លាម។ ដើម្បីបំពេញតំរូវការទីផ្សាររថយន្ត ដែលកំពុងតែកើនឡើងគួរអោយកត់សំគាល់ ក្រុមហ៊ុន TOYOTA បាននាំចូលរថយន្តស៊េរីថ្មីមួយប្រភេទទៀតគឺរថយន្ត TOYOTA VIOS ឆ្នាំ ២០១៦ ដែលបានសម្ពោធជាផ្លូវការនៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ នៅផ្សារទំនើប អីអនម៉ល។

លោក លី ប៊ុនហៃ នាយកគ្រប់គ្រងទូទៅ ផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា លក្ខណៈពិសេសនៃរថយន្តស៊េរីថ្មីនេះ ត្រូវបានផលិតឡើង ដើម្បីបង្ហាញពីភាពទាន់សម័យ និងទំនើបបែបលក្ខណះស្ព័រ ជាមួយនិងទ្វារ៤ ដែលសាកសមបំផុត សំរាប់យុវវ័យជំនាន់ក្រោយ ដែលពួកគាត់អាចជានិស្សិតមហាវិទ្យាល័យ និងបុគ្គលិកក្រុមហ៊ុនជាដើម។

លោកបានបង្ហាញថា TOYOTA VIOS បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ ព្រមជាមួយ បច្ចេកវិទ្យាចុងក្រោយរបស់តូយ៉ូតា សន្សំសំចៃខ្ពស់។ លើសពីនេះទៅទៀតនោះ រថយន្តនេះមាន Smart key ដែលផ្តល់ភាពងាយស្រួលដល់លោកអ្នកសំរាប់ ការចូលក្នុងរថយន្តបញ្ជេះរថយន្ត និងបើកឃ្លុបខាងក្រោយ។

ជាមួយនិងរូបរាង ដ៏ទាក់ទាញបំផុត ដែលជាលក្ខណះ AERO Dynamic បែបស្ព័រ មិនចាញ់ខ្យល់ ចង្កៀងខាងមុខជា អំពូលប្រូជេកធឺ (Projecter) ដែលផ្តល់នៅពន្លឺច្បាស់ល្អ រីឯ កញ្ជក់មើលចំហៀង ឆ្វេង ស្តាំ ចុចបញ្ជារដោយថាមពលអេឡិចត្រូនិច។

លោកអ្នក ក៏អាចរីករាយប្រព័ន្ធកំសាន្ត CD MP3 វិទ្យុ រឺអាចភ្ជាប់ជាមួយនិងទូរស័ព្ទ អុបករណ៍ផ្សេងតាមរយះរន្ធ USB។ សំរាប់ប្រព័ន្ធសុវតិ្ថភាព TOYOTA VIOS មាន Sensor មុខក្រោយ ពោងសុវតិ្ថភាពចំនួនពីរ ប្រព័ន្ធហ្រ្វាំង ABS BA និង EBD ដែលអាចផ្តល់នូវទំនុកចិត្ត និងសុវតិ្ថភាព ក្នុងការបើកបរ។

លោកបានបញ្ជាក់ថា TOYOTA VIOS រចនាឡើងមានពណ៍ចំនួន 9 ដូចជាពណ៍៖ ស ខ្មៅ ទឹកប្រាក់ មាស ទឹកសមុទ្រ ប្រផេះ ក្រហម ត្នោត ខៀវ។ លើសពីនេះទៅទៀត ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានណែនាំរថយន្តស៊េរីថ្មីនេះ ជាមួយនិងតំលៃ ពិសេសដែលមិននឹកស្មានដល់ ដើម្បីជួយលើកតំកើងនូវជីវភាព រស់នៅរបស់ ប្រជាជនកម្ពុជាដោយការលើកទឹកចិត្តពួកគាត់ ក្នុងការប្រើរថយន្តថ្មី ជាជាងការប្រើ រថយន្តមួយទឹក ដែលមិនមានការត្រួតពិនិត្យគុណភាព ត្រឹមត្រូវ និងប្រវតិ្តច្បាស់ លាស់៕

ចំណាយត្រឹមតែ៣១៣ដុល្លារ ក្នុង១ខែ នឹងទទួលបានរថយន្ត TOYOTA VIOS ២០១៦ ដ៏ថ្មីស្រឡាង

ចំណាយត្រឹមតែ៣១៣ដុល្លារ ក្នុង១ខែ នឹងទទួលបានរថយន្ត TOYOTA VIOS ២០១៦ ដ៏ថ្មីស្រឡាង

ចំណាយត្រឹមតែ៣១៣ដុល្លារ ក្នុង១ខែ នឹងទទួលបានរថយន្ត TOYOTA VIOS ២០១៦ ដ៏ថ្មីស្រឡាង

ចំណាយត្រឹមតែ៣១៣ដុល្លារ ក្នុង១ខែ នឹងទទួលបានរថយន្ត TOYOTA VIOS ២០១៦ ដ៏ថ្មីស្រឡាង