មេដាយប្រាក់ និង សំរិទ្ធ​ដែល​ជនពិការ​បាន​ទទួល​លើកដំបូង​

ភ្នំពេញ:     ​ភ្នំពេញ​:​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៥​ធ្នូ​នេះ​ក្នុង​ព្រឹត្តិការណ៍​ASEAN Para Games លើក​ទី ៨​ដែល​កំពុងតែ​ប្រព្រឹត្តិ​នៅ​ប្រទេស​សឹង្ហ​បូរី​នោះ​កម្ពុជា​កម្ពុជា​ ដណ្ដើមបាន​មេដាយប្រាក់​មួយគ្រឿង និង មេដាយសំរិទ្ធ​មួយគ្រឿង​ហើយ ។​

​     ​អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​លោក​ ចាន់ វិចិត្រ​រាយការណ៍​ពី​ប្រទេស​សឹង្ហ​បូរី​មក​ថា​កីឡា​កា​រិ​និ​ធិ​ន សេងហុង​ដែល​រត់​ចម្ងាយ​២០០​ម៉ែត្រ​នោះ​ដណ្ដើមបាន​មេដាយប្រាក់​មួយគ្រឿង ។

​     ​ចំពោះ​កីឡាករ​ប្រណាំង​រទេះ​វ៉ាន វ៉ុ​ន​ដែលជា​ម្ចាស់​មេដាយមាស​កាល់ពី ASEAN Para Games លើក​ទី ៧នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះបាន​មេដាយសំរិទ្ធ​លើ​វិញ្ញាសា​ប្រណាំង​១០០​ ម៉ែត្រ ។ គួរបញ្ជាក់​ថា​កាល​នៅ​មី​យ៉ាន់​ម៉ា​វ៉ាន វ៉ុ​ន​ស្ថិតក្នុង​ប្រភេទ​ពិការ T53 តែ​លើក​នេះ​គេ​ចាត់ទុក​ក្នុង​ប្រភេទ T54 អញ្ចឹង​ហើយ​ទើប​គេ​មិន​ជួប​សំណាងល្អ​នោះ ។​