លោក​ឧកញ៉ា សៀង ណាំ និង​សប្បុរសជន​ជប៉ុន ជួបពិភាក្សា​ការងារ ផ្គត់ផ្គង់​ទឹកស្អាត និង​ផ្តល់​អណ្តូងទឹក​ស្នប់ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប

​សៀមរាប: នៅ​សណ្ឋាគារ​អង្គរ​ស៊ី​ធី លោក ឧក​ញ៉ាសៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បានទទួល​ជួបពិភាក្សា ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​ផ្តល់​អណ្តូងទឹក​ស្នប់ ជួន​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្តសៀមរាប ជាមួយ​ប្រតិភូ សមាគម ដេ​ន​គិ​រែង​ហ្គូ ស៊ី​ហ្សឺ​ការ មកពី​ជប៉ុន ដឹកនាំ​ដោយ​លោក យ៉ាម៉ា​មូ​តុ កា​ហ្សឺ​អា​គិ​។​

​លោក​ឧកញ៉ា សៀង ណាំ បាន​ជំរាប​ប្រតិភូ​ម្ចាស់ជំនួយ អំពី​ស្ថានភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ខេត្តសៀមរាប រួមជាមួយ​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល លើ​ការផ្គត់ផ្គង់​ទឹកស្អាត សម្រាប់​ប្រជាជន​ប្រើប្រាស់ ក្នុង​ជីវភាព​រស់នៅ ។​ទន្ទឹម​នោះ លោក​ឧកញ៉ា ក៏បាន​លើកឡើង អំពី​ការយកចិត្តទុកដាក់ ក្នុងការ​ផ្គត់ផ្គង់ និង​ផ្តល់ជូន​នូវ​អណ្តូងស្នប់ និង​ការជួសជុល​អណ្តូង ជូន​ប្រជាពលរដ្ឋ  ធ្វើអោយ​ប្រជាពលរដ្ឋ​ទាំងអស់ យល់ដឹង​អំពី​អត្ថប្រយោជន៍ ក្នុងការ​បរិភោគ​ទឹកស្អាត និង​យល់ដឹង​ពី​ជំងឺ ដែល​បង្កឡើង ដោយ​ការបរិភោគ​ទឹក មិន​ស្អាត​ផងដែរ​។​

​លោក​យ៉ាម៉ា​មូ​តុ កា​ហ្សឺ​អា​គិ បានអោយដឹងថា លោក​បានមក​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១១ ហើយ​ជា​រៀងរាល់ឆ្នាំ លោក​តែងតែ​មក​កំសាន្ត និង​ឧបត្ថម្ភ​អណ្តូងទឹក ដល់​ប្រជាជន ក្នុង​ខេត្តសៀមរាប​។ រហូតមកដល់​ឆ្នាំ​២០១៥​នេះ លោក​បាន​ឧបត្ថម្ភ​អណ្តូង​ទឹកបាន ១៣៣ អណ្តូង​ហើយ​។ អណ្តូង​ទាំងនោះ បាន​ចែកជូន​ប្រជាពលរដ្ឋ ចំនួន​៣​ស្រុក មានស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ស្រុក​សូទ្រនិគម​។ ដោយឡែក​ឆ្នាំនេះ មាន​អណ្តូង​ចំនួន ២០​អណ្តូង​ទៀត និង​ប្រគល់ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង​។​

​លោក​បាន​បន្តថា លោក​នឹង​ខឹ​ត​ខំ​ស្វែងរក​ជំនួយ មកជួយ​ដល់​ប្រជាជន​កម្ពុជា ជា​បន្តបន្ទាប់​ទៀត នៅ​ឆ្នាំក្រោយៗ​។

​ជាមួយ​នោះ ក្នុងនាម​ប្រជាពលរដ្ឋ ខេត្តសៀមរាប លោក​ឧកញ៉ា សៀង ណាំ បាន ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​យ៉ាម៉ា​មូ​តុ កា​ហ្សឺ​អា​គិ ព្រមទាំង​សមាជិក សមាជិកា មកពី​ប្រទេស​ជប៉ុន​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា និង​ថវិកា មកជួយ​ដល់​ប្រជាជន​កម្ពុជា​៕V/S